ក្នុងការចូលរួមរំលែកទុក្ខ
គណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវ ប្រធានរដ្ឋរដ្ឋសភា រដ្ឋាភិបាល
និងគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងប្រទេសជាតិនិង ប្រជាជនឡាវ បានវាយតម្លៃថា
អតីតប្រធានរដ្ឋ លោក Tran Duc Luong ជាថ្មាក់ដឹកនាំគំរូ និងសសរស្តម្ភរបស់បក្ស
និងរដ្ឋវៀតណាម។ មរណភាពរបស់អតីតប្រធានរដ្ឋ លោក Tran Duc Luong មិនត្រឹមតែជាការបាត់បង់ដ៏ធំធេងសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀត
ណាមប៉ុណ្ណោះទេ ហើយសម្រាប់បក្ស រដ្ឋ និងប្រជាជនឡាវ
ក៏បានបាត់បង់មិត្តជិតដិតម្នាក់ផងដែរ។
ក្នុងសារទូរលេខ
អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង
បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំជូនបក្ស រដ្ឋ ប្រជាជនវៀតណាម
និងក្រុមគ្រួសារអតីតប្រធានរដ្ឋ លោក Tran Duc Luong។
អតីតប្រធានរដ្ឋលោក Tran Duc Luong គឺជាថ្នាក់ដឹកនាំឆ្នើមរបស់បក្ស
និងរដ្ឋវៀតណាម ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី
និងការអភិវឌ្ឍរបស់ វៀតណាម។ ក្នុងនាមជាមិត្តជិតស្និទ្ធរបស់ប្រជាជនចិន
អតីតប្រធានរដ្ឋ លោក Tran Duc Luong បានខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ
និងប្រទេសទាំងពីរ ចិន និងវៀតណាម។
ក្នុងលិខិតរំលែកទុក្ខផ្ញើជូនថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម
របស់ព្រះ មហាក្សត្រ នរោត្តម សីហមុនី សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត
និងប្រធានរដ្ឋសភាកម្ពុជា លោកស្រី ឃួន សុដារី សុទ្ធតែបានសង្កត់ធ្ងន់ថា
អតីតប្រធានរដ្ឋ លោក Tran Duc Luong គឺជាមិត្តដ៏ស្មោះស្មាក់ជាច្រើនឆ្នាំរបស់កម្ពុជា
ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា
និងជាប្រធានរដ្ឋគុយបាលោក Miguel Díaz-Canel បានសម្តែងនូវការសោកស្តាយចំពោះមរណភាពរបស់អតីតប្រធានរដ្ឋលោក
Tran Duc Luong ដែលបានរួមចំណែកកសាងទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងគុយបា
និងវៀតណាម។ ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីគុយបាលោក Manuel Marrero
Cruz បានអះអាងថា
គុយបានឹងចងចាំជានិច្ចនូវការរួមចំណែករបស់អតីតប្រធានរដ្ឋលោក Tran Duc Luong ក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។
ក្នុងសាររំលែកទុក្ខផ្ញើជូនថ្នាក់ដឹកនាំវៀតណាមរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាក់ថា៖ អតីតប្រធានរដ្ឋលោក Tran Duc Luong គឺជាមិត្តដ៏ធំរបស់រុស្ស៊ី រួមចំណែកយ៉ាងធំធេងចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងនោះលទ្ធផលសំខាន់បំផុតគឺថ្នាក់ដឹកនាំទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - រុស្ស៊ីក្នុងឆ្នាំ ២០០១៕






