• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សាធារណៈមតិអន្តរជាតិថ្កោលទោសអំពើខុសច្បាប់របស់ចិននៅសមុទ្រខាងកើត


រន្ទា DK 1 ស្ថិតនៅតំបន់ខ្ពង់រាបបាតសមុទ្រប៉ែកខាងត្បូងរបស់វៀតណាម (រូបថត៖ TTXVN)
 

គេហទំព័រណ៍ Eurasia Review​ ទើបតែបានចុះផ្សាយអត្ថបទ​សរសេរមួយ របស់អ្នក​កាសែត​ល្បីល្បាញ​ជន​ជាតិ​ឥណ្ឌូ​នេស៊ី​មួយរូប ដែលប្រឆាំងជំទាស់នឹង អំពើខុសច្បាប់របស់ចិននៅសមុ​ទ្រខាង​កើត ជាពិសេស​គឺនៅក្នុង​តំបន់​ថ្មប៉ប្រះ​ទឹក Vanguard Bank របស់​វៀតណាម។
 
អត្ថបទនេះ​បានអះអាងថា រាល់អំពើនាពេល ថ្មីៗនេះរបស់ចិននៅសមុទ្រខាងកើត បានរំលោភបំពាន​ទៅលើ​អនុសញ្ញា​អង្គការ សហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដែលប្រទេសនេះក៏ជា សមាជិកដែរ ហើយវាជាមូល​ហេតុធ្វើអោយ​ស្ថានភាពនៅសមុទ្រខាងកើតកាន់តែអា​ក្រក់ ទៅ។ អ្នកនិពន្ធ​ក៏បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះកា​រដែលវៀតណាមសំណូមព​រយ៉ាង ទៀងត្រង់អោយ​ចិនដកក្រុម​នាវារបស់​ពួក​គេចេញ​ពីតំបន់​ថ្មប៉ប្រះ​ទឹក​ Vanguard Bank ផងដែរ។
 
អត្ថបទ​សរសេរនេះបានលើកច្បាស់ថា សកម្មភាពរបស់ចិននៅសមុទ្រខាង កើតត្រូវតែ​ថ្កោល​ទោស​ដោយ​ប្រទេស​និង​អង្គការក្រៅរដ្ឋាភិបាលជាច្រើនលើពិភពលោក។ អាមេរិក ជប៉ុន សហភាពអឺរ៉ុប អង់គ្លេស កាណាដា ​អូស្ត្រាលី និង ប្រទេសផ្សេងៗមួយចំនួនទៀត បានរិះគន់សកម្មភាពដោយឯកតោភាគីរបស់ចិន នៅសមុទ្រ​ខាង​កើត ព្រមទាំងអំពាវនាវអោយការពារសណ្ដាប់ធ្នាប់ដោយឈរ លើច្បាប់អន្តរជាតិផងដែរ។ សមាគមន៍​មេធាវី​ប្រជាធិបតេយ្យអន្តរជាតិ (IADL) បានចេញសេចក្ដីប្រកាសកាលពីថ្ងៃទី៦ ខែសីហា កន្លង​ទៅ​ ដោយអះអាងថា រា​ល់អំពើរបស់​ចិនបាន​រំលោភ​បំពាន​យ៉ាង​ច្បាស់​លាស់លើ​សិទ្ធិរបស់​វៀត​ណាម ដែល​ត្រូវបាន​ចែង​ក្នុង UNCLOS ព្រមទាំងសំណូមពរអោយ ចិនបញ្ឈប់យ៉ាងឆាប់ រហ័សនូវអំពើ​រំលោភ​បំពាន​លើអធិបតេយ្យ​ភាព សិ​ទ្ធិអធិបតេយ្យភាព និងយុត្តា ធិការបស់វៀ​តណាម​ មិនធ្វើ​អោយស្ថាន​ភាព​ស្មុគ​ស្មាញ​ថែម​ទៀត​ ឬធ្វើអោយ ភាពតានតឹងបន្តកើ​នឡើងរវាងភាគីទាក់ទិននានា ​ហើយផ្ដោត​ទៅលើការកសាង ជំនឿទុក​ចិត្តដើម្បីរ​ក្សាសន្តិសុខ សន្តិភាពនិងស្ថិរភា​ពនៅសមុទ្រខាងកើត និ​យាយដោយ​ឡែកនិង​តំបន់​និយាយ​រួម​។
 
តាមអ្ន​ក​និពន្ធនៃអត្ថបទសរសេរនេះបានចាត់ទុកថា ការងារដំបូងនិងសំខាន់ បំផុតដែល​អាស៊ាន​និង​សហគមន៍​អន្តរជាតិត្រូវការធ្វើដើម្បីរាំងខ្ទប់ចិននោះ គឺថ្កោល ទោសសកម្មភាពបង្ក​រឿងហេតុ​ដោយ​ឯកតោភាគី​របស់ចិន​ដែលបាន​រំលោភ​បំពាន​ទៅលើច្បាប់​អន្តរជាតិ​ទាក់ទិន​ដល់តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ​និងតំបន់​ខ្ពង់រាប​បាតសមុទ្រនៃប្រទេសអាស៊ីអាគ្នេយ៍នា​នា។ ក្រៅពីនោះ អាស៊ានត្រូវកា​រពន្លឿនការ អនុ​វត្តយ៉ាង​ពេញលេញនូវ​សេចក្ដីថ្លែងការណ៍ DOC ព្រមទាំងសម្រេច​អោយបាន ឆាប់ៗនូ​វ COC ដែលមាន​លក្ខណៈ​ចាប់បង្ខំ​ខាង​គតិយុត្ត ដោយឈរលើ UNCLOS និងគោលការ​ណ៍អន្តរជាតិ​ផ្សេងៗទៀត។
 
វាយតម្លៃចំពោះ​អំពើដោយឯកតោភាគីរបស់ចិននៅសមុទ្រខាងកើត បណ្ឌិត Gerhard Will អ្នកជំនាញការ​អំពីសមុទ្រ​ខាង​កើត​នៃមូលនិធិវិទ្យាសាស្ត្រនិង នយោបាយអាល្លឺម៉ង់ (SWP) បានចាត់ទុកថា ក្នុង​ប៉ុន្មាន​សប្ដាហ៍​​​កន្លង​ទៅ ចិនបន្ត មានអំពើរំលោភបំពានលើច្បាប់អន្តរជាតិនៅសមុទ្រខាងកើត។ ការដែល EU ចេញ​សេចក្ដី​​ថ្លែងការណ៍កាលពីថ្ងៃទី២៨ ខែសីហាស្ដីពីសមុទ្រខាងកើត ហើយ ប្រទេសទាំងបីរួមមានអាល្លឺម៉ង់ អង់គ្លេស​​និងបារាំង ចេញសេចក្ដីថ្លែងការណ៍រួម នាថ្ងៃទី២៩ ខែសីហា គឺជាកាយ​វិកាគួរ​អោយ​យក​ចិត្តទុក​ដាក់​។ តាមលោក​ថា ខុសពីលើកមុនៗ ដែលសមុទ្រខាងកើតត្រឹមតែជាបញ្ហាមួយក្នុងចំណោមបញ្ហា ជាច្រើន​នៃសេចក្ដី​ថ្លែង​ការ​ណ៍រួមប៉ុណ្ណោះ លើកនេះ EU បានចេញសេចក្ដីថ្លែង ការណ៍ដោយ​ឡែក​ស្ដីពី​ស្ថាន​ភាព​នៅ​សមុទ្រ​ខាង​កើត។ ប្រការនេះបានសរអោយ ឃើញថា អឺរ៉ុបបានពិនិត្យមើលបញ្ហានេះតាមស្ដង់ដារថ្មី នោះគឺនាំ​សមុទ្រ​ខាង​កើតក្លាយ ទៅជាបញ្ហាអន្តរជាតិ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top