• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សាធារណៈមតិស្តីពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និងសន្និសីទពាក់ព័ន្ធនានា

នាថ្ងៃទី ២៦ ខែមិថុនាកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នឹងត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ។ លោក Ahmad Ibrahim Almutaqqi នាយកកម្មវិធីស្រាវជ្រាវអាស៊ាននៅមជ្ឈមណ្ឌល Habibie (ឥណ្ឌូនេស៊ី) បានមានប្រសាសន៍ថាកិច្ចប្រជុំលើកនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងមានអត្ថន័យជាច្រើនសម្រាប់អាស៊ានក្នុងបរិបទដែលជំងឺរាតត្បាត Covid-19 បន្តផ្ទុះឡើងហើយសន្តិសុខក្នុងតំបន់មានការវិវត្តន៍យ៉ាងស្មុគស្មាញផងដែរ។ នេះក៏ជាឱកាសសំខាន់សម្រាប់អាស៊ានក្រោមការដឹកនាំរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០។

អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអាស៊ានឆ្នាំ ២០២០ លោក  Nguyen Quoc Dung (ខាងឆ្វេង) និងអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី  Le Thi Thu Hang ក្នុងសន្និសីទសារព័ត៌មាន (រូបថត៖ Hanoimoi)


វាយតំលៃចំពោះតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ អ្នកស្រាវជ្រាវឥណ្ឌូណេស៊ីរូបនេះបានឲ្យដឹងថាថា ទោះបីមានការលំបាកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកក៏ដោយ ប៉ុន្តែវៀតណាមបានបំពេញការងារបានល្អ ហើយនៅតែបន្តដឹកនាំអាស៊ានកាន់តែរីកចម្រើនទៀតផង។ ម៉្យាងវិញទៀត វៀតណាមក៏បានបង្ហាញនូវសមត្ថភាពរបស់ខ្លួនក្នុងការរក្សាផលិតកម្មបានយ៉ាងល្អទោះបីមានការផ្ទុះឡើងជំងឺឆ្លងក៏ដោយ ហើយវៀតណាមនៅតែបន្តរក្សាដ៏រឹងមាំនូវគោលជំហររបស់ខ្លួនក្នុងបញ្ហាសមុទ្រខាងកើតផងដែរ។

នាថ្ងៃទី ២៤ ខែមិថុនា កាសែត Vientiane Times របស់ប្រទេសឡាវបានឲ្យដឹងឡាវបានគាំទ្រចំពោះផែនការអភិវឌ្ឍធនធានមនុស្សរបស់អាស៊ាន។ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍-សង្គមអាស៊ានលើកទី ២៣ តាមប្រព័ន្ធអនឡាញដែលបានរៀបចំឡើងកាលពីថ្ងៃទី ២៣ ខែមិថុនា ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក  Dao Ngoc Dung នោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន  វប្បធម៌និងទេសចរណ៍ឡាវ លោកសាស្ត្រាចារ្យបណ្ឌិត Khaykhamphithoune បានសំដែងការគាំទ្ររបស់ឡាវចំពោះសេចក្តីថ្លែងការណ៍របស់អាស៊ានស្តីពីការអភិវឌ្ឍធនធានមនុស្សដើម្បីពិភពការងារមួយដែលកំពុងតែផ្លាស់ប្តូរ” ហើយលោកក៏ជឿជាក់ថាផែនការនេះនឹងនាំមកនូវអត្ថប្រយោជន៍ថែមទៀតដល់ប្រជាជនក្នុងប្លុកនេះ។

 

រដ្ឋមន្ត្រីឡាវក៏បានអំពាវនាវបណ្តាប្រទេសជាសមាជិកអាស៊ានឲ្យមានកិច្ចសហប្រតិបត្តិការក្នុងផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត Covid-19 ដើម្បីកាត់បន្ថយផលប៉ះពាល់យ៉ាងច្រើនបំផុតដល់ជីវភាពរស់នៅរបស់ប្រជាជនក៏ដូចជាសម្រាប់ខឿនសេដ្ឋកិច្ចក្នុងតំបន់ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

រដ្ឋធានី Ha Noi សម្របសម្រួលជាមួយខេត្ត Vinh Phuc និងខេត្ត Phu Tho ដើម្បីបង្កើនការគ្រប់គ្រងគុណភាព និងសុវត្ថិភាពម្ហូបអាហារនៃផលិតផលកសិកម្ម រុក្ខាកម្ម និងជលផល។

រដ្ឋធានី Ha Noi សម្របសម្រួលជាមួយខេត្ត Vinh Phuc និងខេត្ត Phu Tho ដើម្បីបង្កើនការគ្រប់គ្រងគុណភាព និងសុវត្ថិភាពម្ហូបអាហារនៃផលិតផលកសិកម្ម រុក្ខាកម្ម និងជលផល។

នាពេល​ថ្មីៗនេះ មន្ទីរកសិកម្ម និងអភិវឌ្ឍជនបទ Ha Noi និងមន្ទីរកសិកម្ម និងអភិវឌ្ឍជនបទខេត្ត Vinh Phuc និងខេត្តមន្ទីរកសិកម្ម និងអភិវឌ្ឍជនបទខេត្ត Phu Tho បានស្ទង់មតិ និងធ្វើការជាមួយអង្គភាពផលិតកម្ម និងធ្វើអាជីវកម្មនៅតំបន់នោះ ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ និងលើកកំពស់គុណភាពកសិកម្ម រុក្ខាកម្ម និងជលផលក្នុងដំណាក់កាល ២០២២-២០២៥។

Top