• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សាធារណមតិអន្តរជាតិព្រួយបារម្ភអំពីអំពើទទឹងទទែងរបស់ចិននៅសមុទ្រខាងកើត


ឆ្លើយបទសម្ភាសន៍របស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ប្រចាំរុស្ស៊ីកាលពីថ្ងៃទី២១ មេសា លោក Grigory Lokshin កម្មាភិបាលស្រាវជ្រាវវិទ្យាសាស្ត្រជាន់ខ្ពស់ នៅមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនិងអាស៊ាននៃបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ីបានឲ្យដឹងថា ការដែលប្រទេស ចិននាពេល ថ្មីៗនេះបង្កើតស្រុករដ្ឋបាល “Xisha” (ត្រូវជាប្រជុំកោះ Hoang Sa) និង “Nansha” (ត្រូវជាប្រជុំកោះ Truong Sa) ជាមួយនឹងតំបន់មជ្ឈមណ្ឌលមួយ នៅទីរួមស្រុកយោធា “Sansha” ដែលត្រូវបានកសាងឡើងដោយខុសច្បាប់ នៅលើកោះធំបំផុតនៃប្រជុំកោះ Hoang Sa ដែលគ្រាដំបូងគឺរបស់វៀតណាម ហើយត្រូវបានកងទ័ពចិនទន្ទ្រានកាន់កាប់កាលពីឆ្នាំ១៩៧៤មក បានសរឲ្យឃើញថា ថ្នាក់ដឹកនាំចិនកំពុងឆ្លៀតយកវិបត្តិបង្កឡើងដោយជំងឺ ឆ្លង Covid-19 ដើម្បីដណ្ដើមយកសិទ្ធិកាន់កាប់សមុទ្រខាងកើតទាំងស្រុង ហើយប្រែក្លាយវាទៅជា “បឹងក្នុងស្រុក”។

លោក Grigory Lokshin បានលើកច្បាស់ថា ចិនបានរំលោភបំពានយ៉ាងកម្រោលទៅលើធម្មនុញ្ញអង្គការសហប្រជាជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ដែលប្រទេសនេះផ្ទាល់ខ្លួនបានចុះហត្ថលេខានិងអនុម័ត។ តាមលោករូបនេះថា វៀតណាមានភស្តុតាងមិនអាចបដិសេធបានអំពីអធិបតេយ្យភាពចំពោះកោះនានាដូចបានលើកឡើងខាងលើ ដែលត្រូវបានទទួលស្គាល់ក្នុងឯកសារច្បាប់អន្តរជាតិជាច្រើន។

អ្នកជំនាញ Grigory Lokshin បានចាត់ទុកថា វៀតណាមបានកសាងគោលនយោបាយដោយមានការទទួលខុសត្រូវនិងសមហេតុផលក្នុង សភាពការណ៍បច្ចុប្បន្ន។ វៀតណាមកំពុងធ្វើអស់ពីសមត្ថ ភាពដើម្បីការពារ អធិបតេយ្យភាពនិងផលប្រយោជន៍ដ៏ស្របច្បាប់របស់ខ្លួននៅសមុទ្រខាង កើត ព្រមទាំងខិតខំប្រឹងប្រែងរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ផងដែរ។

ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត សារព័ត៌មានឥណ្ឌាក្នុងប៉ុន្មានថ្ងៃកន្លងទៅ បានចុះផ្សាយជាបន្តបន្ទាប់នូវព័ត៌មានស្ដីពីការដែល វៀតណាមប្រឆាំងជំទាស់ចិនពីអំពើបង្កើតអង្គភាពរដ្ឋបាលចំនួន២នៅសមុទ្រខាងកើត។ កាសែតជាច្រើនបានដកស្រង់សេចក្ដីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមដែលថា “វៀតណាមសំណូមពរឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាមហើយលុបចោលការសម្រេចចិត្តដ៏ខុសឆ្គងទាក់ទិនដល់រឿងហេតុនេះ។ វៀតណាមបានអះអាងយ៉ាងខ្លាំងក្លាជាច្រើនលើក ច្រើនសារថា ខ្លួនមានភស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានគតិយុត្តដ៏គ្រប់ គ្រាន់អំពីអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa៕

តាម VOV5-​ វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល G២០ និងចូលរួមបណ្តាសកម្មភាពទ្វេភាគី នៅអាហ្វ្រិកខាងត្បូង នៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានអញ្ជើញជួបជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស។

Top