ព័ត៌មាន
សាងសង់ផ្ទះសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ៖ អំណោយដ៏មានអត្ថន័យនៅចំពោះមុខមហាសន្និបាតបក្សរបស់អង្គទ័ពកងកម្លាំងពិសេស
អញ្ជើញថ្លែងនៅក្នុងពិធីនេះ វរសេនីយ៍ឯក ហ័ង ង៉ុក ថាញ់ អនុប្រធានស្នងការនយោបាយនៃកងកម្លាំងពិសេសបានអះអាងថា៖ “យើងសង្ឃឹមថា ប្រជាជននឹងប្រើប្រាស់ផ្ទះដែលទើបសាងសង់ថ្មីប្រកបដោយប្រសិទ្ធភាព ដើម្បីរក្សាសន្តិភាព និងជីវភាពកាន់តែធូធារជាង។ កងកម្លាំងពិសេសនឹងបន្តរួមដំណើរ ជាមួយអាជ្ញាធរនិងប្រជាជនមូលដ្ឋាន ដោយត្រៀមខ្លួនជាស្រេច ដើម្បីបំពេញប្រកបដោយជោគជ័យរាល់ភារកិច្ចទាំងអស់ រួមចំណែកដល់ការពង្រឹងទំនុកចិត្តរបស់ប្រជាជន និងកសាងខេត្ត ដាក់ឡាក់ ឱ្យមានការអភិវឌ្ឍ និងរីកចម្រើនជាង”។
បន្ទាប់ពីការសាងសង់ជាងមួយខែ នៅថ្ងៃទី៨ ខែមករា កងកម្លាំងពិសេសបានបង្ហើយការសាងសង់ផ្ទះទាំង ១៨ ខ្នង ហើយបានប្រគល់ជូនគ្រួសារនានានៅក្នុងឃុំហ័រធីញ មុនកាលកំណត់ ៦ ថ្ងៃ។
អនុវត្តន៍ “យុទ្ធនាការក្វាងទ្រុង” ដោយនាយករដ្ឋមន្ត្រីបំផុសឡើង កាលពីដើមខែធ្នូ កងកម្លាំងពិសេសបានបង្ហើយលើសពីគោលដៅដែលបានគ្រោងទុក ដោយអនុវត្តការសាងសង់ និងជួសជុលផ្ទះចំនួន ៤៨ ខ្នងនៅក្នុងខេត្តចំនួនពីរគឺខេត្តដាក់ឡាក់ និងខេត្តខាញ់ហ័រ។ ការបង្ហើយ និងប្រគល់ផ្ទះជូនប្រជាជនទាន់ពេលវេលា បង្ហាញពីស្មារតីទទួលខុសត្រូវ សាមគ្គីភាពរវាងកងទ័ពនិងប្រជាជន ក៏ដូចជាការប្តេជ្ញាចិត្តរបស់អង្គទ័ពនៃកងកម្លាំងពិសេសក្នុងការអនុវត្ត “យុទ្ធនាការក្វាងទ្រុង” ផងដែរ៕








