• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកមានបំណងឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ក្នុងរយៈពេលមួយខែ

ថ្លែងទៅកាន់សារព័ត៌មាននៅថ្ងៃទី ១២ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិកត្រូវតែឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ បើមិនដូច្នេះទេ ផលវិបាកនឹង “ធ្ងន់ធ្ងរខ្លាំងណាស់”។ លោកក៏សង្ឃឹមថាកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរអាចសម្រេចបានក្នុងរយៈពេលមួយខែខាងមុខ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (រូបថត៖ REUTERS)

សេចក្តីថ្លែងការណ៍នេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំរវាងលោក ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ នៅទីក្រុងវ៉ាស៊ីនតោន។ ប្រធានាធិបតីអាមេរិកបាននិយាយថា កិច្ចប្រជុំនេះបានដំណើរការ “ល្អណាស់”  ហើយភាគីទាំងពីរបានពិភាក្សាអំពីអ៊ីរ៉ង់ ក៏ដូចជាស្ថានភាពសន្តិសុខក្នុងតំបន់។ ក្នុងពេលជាមួយគ្នានេះ លោក ត្រាំ បាននិយាយថា លោកនឹងជាអ្នកធ្វើការសម្រេចចិត្តចុងក្រោយលើកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ ក៏បានសម្តែងក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងដែលសហរដ្ឋអាមេរិកអាចសម្រេចបានជាមួយអ៊ីរ៉ង់ ប៉ុន្តែបានសង្កត់ធ្ងន់ថា អ៊ីស្រាអែលនៅតែប្រុងប្រយ័ត្ន។ យោងតាមលោកណេតាន់យ៉ាហ៊ូ  បញ្ហាសំខាន់ៗរួមមានកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កម្មវិធីមីស៊ីលផ្លោង និងការគាំទ្ររបស់ទីក្រុងតេអេរ៉ង់ចំពោះកងកម្លាំងតំណាងនៅក្នុងតំបន់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កសាងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៣ បដិវត្តន៍ ត្រឹមត្រូវ ចំណាននិងទំនើប

កសាងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៣ បដិវត្តន៍ ត្រឹមត្រូវ ចំណាននិងទំនើប

“កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៣ ត្រូវតែសម្របសម្រួលជាមួយបណ្តាកងកម្លាំង គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីកសាងប្រព័ន្ធការពារជាតិក្នុងប្រជាជនទាំងមូល ប្រៀបយុទ្ធសាស្រ្តក្នុងប្រជាជនទាំងមូល ដែលភ្ជាប់ជាមួយនឹងរបៀបយុទ្ធសាស្ត្រសន្តិសុខប្រជាជន និងកសាងប្រៀបយុទ្ធសាស្រ្តទឹកចិត្តប្រជាជន ដ៏រឹងមាំ”។

Top