• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកពន្យារបទឈប់បាញ់ជាមួយអ៊ីរ៉ង់

កាលពីថ្ងៃទី ២១ ខែមេសា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពីការពន្យារបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ដែលគ្រោងផុតកំណត់នៅថ្ងៃទី ២២ ខែមេសា ដោយមូលហេតុថា រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ កំពុង “បែងចែកគ្នា” ហើយមិនទាន់កំណត់បានជំហរឯកភាពក្នុងការចរចាសន្តិភាពនៅឡើយទេ។

នៅក្នុងសេចក្តីប្រកាស លោកប្រធានាធិបតី ត្រាំ បាននិយាយថា បទឈប់បាញ់នឹងបន្តមានសុពលភាព រហូតដល់ពេលដែលថ្នាក់ដឹកនាំ និងតំណាងអ៊ីរ៉ង់បង្ហាញ "សំណើឯកភាពមួយ" ដើម្បីបញ្ឈប់ជម្លោះជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល។ តាមនោះ ប្រធានាធិបតីអាមេរិកបានបញ្ជាកងទ័ពឱ្យបន្តរក្សាការបិទខ្ទប់កំពង់ផែនានារបស់អ៊ីរ៉ង់។

ការសម្រេចចិត្តពន្យារបទឈប់បាញ់ ត្រូវបានធ្វើឡើងក្នុងបរិបទដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតកំពុងជួបប្រទះនឹងការលំបាកជាច្រើន។ អនុប្រធានាធិបតីអាមេរិក លោក JD Vance ត្រូវផ្អាកដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ាគីស្ថាន នៅថ្ងៃទី ២១ ខែមេសា ដើម្បីចូលរួមក្នុងការចរចាជាមួយអ៊ីរ៉ង់។ ភាគីសម្របសម្រួលក្នុងតំបន់ដឹកនាំដោយប៉ាគីស្ថានកំពុងព្យាយាមបញ្ចុះបញ្ចូលទីក្រុងតេអេរ៉ង់ឱ្យចូលរួមក្នុងតុចរចា ខណៈពេលដែលទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់មិនទាន់បានប្រកាសជាផ្លូវការអំពីការលុបចោលការពិភាក្សានៅឡើយទេ៕

តាម vovworld.vn/km-KH

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់និងអន្តរជាតិមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមទៅកាន់ប្រទេសថៃ សិង្ហបុរី និងហ្វីលីពីន ក្នុងឋានៈជាប្រមុខរដ្ឋ។

Top