• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកប្រារព្ធខួប ២៤ឆ្នាំ នៃការវាយប្រហារភេរវកម្ម ១១ កញ្ញា យ៉ាងឧឡារិក

កាលពីថ្ងៃទី ១១ ខែកញ្ញា សហរដ្ឋអាមេរិកបានរៀបចំសកម្មភាពជាច្រើនដើម្បីរំលឹកខួប ២៤ឆ្នាំនៃការវាយប្រហារភេរវកម្មនាថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០០១ ជាព្រឹត្តិការណ៍ដែលបានឆក់យកជីវិតមនុស្សជិត ៣.០០០នាក់ និងបានបន្សល់ទុកនូវស្លាកស្នាមដ៏ឈឺចាប់ក្នុងប្រវត្តិសាស្ត្រអាមេរិក។

ការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ បានឆក់យកជីវិតមនុស្សជិត ៣.០០០ នាក់ និងបានបន្សល់ទុកនូវស្លាកស្នាមដ៏ឈឺចាប់ក្នុងប្រវត្តិសាស្ត្រអាមេរិក។ រូបថត៖ REUTERS/Kylie Cooper

ចូលរួមពិធីដាក់កម្រងផ្កា និងថ្លែងសុន្ទរកថា រំលឹកវិញ្ញាណក្ខន្ធ នៅទីស្នាក់ការក្រសួងការពារជាតិអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា ថ្ងៃទី១១ ខែកញ្ញា គឺជាការរំលឹកថា យើងមិនត្រូវបំភ្លេចស្មារតីសាមគ្គីភាពជាតិឡើយ។ លើសពីនេះ លោក ត្រាំ ក៏បានប្រកាសថា លោកនឹងប្រគល់មេដាយសេរីភាពជូនដល់សកម្មជននយោបាយ Charlie Kirk ដែលត្រូវបានធ្វើឃាតកាលពីថ្ងៃទី១០ ខែកញ្ញា។

នៅទីក្រុងញូវយ៉ក នៅវេលាម៉ោង ៨៖៤៦នាទីព្រឹក ថ្ងៃទី ១១ ខែកញ្ញា (ម៉ោងក្នុងតំបន់) ជាពេលដែលយន្តហោះលេខ ១១ របស់ American Airlines បានបើកបុកចូលអគារ North Tower នៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ប្រជាជននិងថ្នាក់ដឹកនាំទីក្រុងបានចំណាយពេល ១នាទីស្មឹងស្មាត់។ ព្រះវិហារ និងស្ថាប័នសាសនានានាទូទាំងទីក្រុងបានបន្លឺកណ្តឹង ខណៈដែលសាច់ញាតិជនរងគ្រោះ អានឈ្មោះអ្នកស្លាប់នៅ Ground Zero ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធ។

សកម្មភាពរំលឹកខួប ១១ កញ្ញា ឆ្នាំនេះបន្តបញ្ជាក់ពីសារថា "ប្រជាជនអាមេរិកមិនត្រឹមតែចងចាំពីការបាត់បង់ក្នុងអតីតកាលប៉ុណ្ណោះទេ ថែមទាំងប្តេជ្ញារក្សាស្មារតីនៃសាមគ្គីភាពនិងទំនួលខុសត្រូវសម្រាប់ជំនាន់អនាគត"៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ដំណើរទស្សនកិច្ចបញ្ជាក់ពីគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលឱ្យតម្លៃនិងមានបំណងចង់ជំរុញការអភិវឌ្ឍយ៉ាងជាក់ស្ដែង និងមានប្រសិទ្ធភាពនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយម៉ុងហ្គោលី ឈានដល់កំពស់ថ្មីមួយប្រកបដោយចីរភាព។

Top