• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកចង់បង្ហើយការលុបបំបាត់នុយក្លេអ៊ែរនៅ ស.ប.ប.ក ក្នុងអាណត្តិដំបូងរបស់ លោក ប្រធានាធិបតី Donald Trump


 លោក ប្រធានាធិបតី Donald Trump (ប្រភព៖ MSN)

 នាថ្ងៃទី៧ ខែមីនា ឆ្នាំ​២០១៩ មន្ត្រីជាន់ខ្ពស់មួយរូប​នៃក្រសួង​ការបរទេស​អាមេរិក​បាន​ឲ្យដឹង​ថាប្រទេសនេះ​បាន​ខិត​ខំប្រឹងប្រែងជំរុញការលុបបំបាត់កម្មវិធីនុយក្លេអ៊ែ​ររបស់ ស.ប.ប.​ក ទាំងស្រុង មុនពេលលោក ​ប្រធានាធិ​បតី​ Donald Trump បញ្ចប់​អាណត្តិ​ដំបូង។
 
ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសា​រព័ត៌មាន មន្ត្រីរូបនេះបានសង្កត់​ធ្ងន់ថា គោលដៅក្នុងរយៈ​ពេលពីរឆ្នាំ​ខាងមុខ​គឺ សម្រេចឲ្យបានការលុប​បំបាត់នុយក្លេអ៊ែរនៅ ស.ប.ប​.ក ទាំងស្រុង អាចត្រួតពិនិ​ត្យបាន ដែលរួមមា​នការ លុប​បំបាត់ក្បាល​គ្រាប់នុយក្លេអ៊ែរ មីស៊ីល​ឆ្លងទ្វីប ក៏ដូចជាបញ្ឈប់​ជាស្ថាពរ​រាល់កម្ម​វិធី​អភិវឌ្ឍន៍​អវុធ​ប្រល័យ​លោក​ផ្សេង​ៗ​ទៀត។

ស្ដីពី​បណ្ដារបាយការណ៍ដែលចាត់ទុកថា ស.ប.ប.ក កំពុងជួសជុល ទីតាំងបាញ់បង្ហោះមីស៊ីល Dongchang-ri ឬហៅ​ថាស្ថានីយ៍បាញ់បង្ហោះ ផ្កាយរណប Sohae ដែលប្រទេ​សនេះបាន ចាប់ផ្តើមបំផ្លាញចោលកាលពីឆ្នាំ ២០១៨​ នោះ ​មន្ត្រីជាន់ខ្ពស់រូប​នេះបានអះអាងថា ទីតាំងបាញ​បង្ហោះមីស៊ីល​នេះមិនមែន​ជាផ្នែកសំខាន់​មួយ​នៃហេដ្ឋារចនា​សម្ព័ន្ធនុ​យក្លេអ៊ែររបស់ក្រុងព្យុងយ៉ាងឡើយ​។
 
ក្នុង​ព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ៨ ខែមិនា ថ្លែងនៅក្នុងសន្និសីទកាសែតមួយ នៅ​ខាង​ក្រៅ​សម័យ​ប្រជុំប្រ​ចាំឆ្នាំ​ រដ្ឋសភាចិននោះ  រដ្ឋម​ន្ត្រីការបរទេសចិន លោក Wang Yi​ បានអំពាវនាវឲ្យមាន ​ដំណើការ​ទូទៅស្ដីពី​ការលុបបំ​បាត់​នុយក្លេអ៊ែរ និងប​ង្កើតយន្តការសន្តិភាពមួយស​ម្រាប់ស.​ប.ប​.ក​៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

ក្នុងឱកាសដែលសមមិត្ត តូ ឡឹម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ; សមមិត្ត ឡេ មិញហ៊ុង ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី; សមមិត្ត ជិន ថាញ់មិន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា ថ្នាក់ដឹកនាំនៃប្រទេសឡាវ ចិន កម្ពុជា គុយបា រុស្ស៊ី និងឥណ្ឌា បានផ្ញើសារទូរលេខនិងលិខិតអបអរសាទរ។

Top