នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្សតូ ឡឹមបានអះអាងថា វៀតណាមតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់របស់ខ្លួន ហើយត្រៀមខ្លួនជាស្រេចដើម្បីបង្កើនកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ លើបណ្តាវិស័យ។ អញ្ជើញចែករំលែកអំពីជោគជ័យនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤ ដែលជាសញ្ញាសម្គាល់បើកចេញការអភិវឌ្ឍរបស់វៀត ណាម លោកអគ្គលេខាបក្សតូ ឡឹម បានអះអាងថា វៀតណាមនឹងបន្តអនុវត្តដោយខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍ ពហុភាគីនីយកម្ម និងធ្វើពិពិធកម្មទំនាក់ទំនងការបរទេសរបស់ខ្លួន ជាសមាជិកដែលមានទំនួលខុសត្រូវ ហើយត្រៀមខ្លួនរួចជាស្រេច រួមចំណែកជាវិជ្ជមានចំពោះបញ្ហាក្នុងតំបន់និងអន្តរជាតិ។
រីឯខ្លួនវិញ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកបានចែករំលែកថា លោកប្រធានាធិបតី ដូណាល់ ត្រាំ គោរពនិងវាយតម្លៃខ្ពស់ចំពោះការដែល លោកអគ្គលេខាបក្សតូ ឡឹម យល់ព្រមចូលរួមក្នុងគំនិតផ្តួចផ្តើមក្រុមប្រឹក្សាសន្តិភាពនៅតំបន់ហ្គាហ្សា។ លោក DeSombre បានបញ្ជាក់ថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម គាំទ្រវៀតណាមដ៏រឹងមាំ ឯករាជ្យ និងវិបុលភាព ហើយមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយ វៀត ណាមទាំងក្នុងទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិ និងតំបន់។ លោក DeSombre បានបញ្ជាក់ថា លោកនឹងបន្តចូលរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍជាក់ស្តែងនៃទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិកនាពេលខាងមុខ៕






