• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហភាពអឺរ៉ុបអំពាវនាវឱ្យមានគោលដៅ ដែលមានមហិច្ឆតាថែម​ទៀត​សម្រាប់​បញ្ហាអាកាសធាតុ

រដ្ឋមន្ត្រីក្រសួងបរិស្ថានហ្វាំងឡង់លោកស្រី Krista Mikkonen ដែលតំណាងឲ្យ EU បានសង្តត់ធ្ងន់ថា កិច្ចប្រជុំនេះមិន​អាចងាយបញ្ចប់ដោយគ្មានការឯកភាពគ្នាលើសារមួយដ៏ខ្លាំងក្លាអំពីសារៈសំខាន់នៃការពង្រឹងការសន្យាកាត់បន្ថយការបំភាយឧស្ម័ននាឆ្នាំ២០២០ ខាងមុខ។
 

តំណាងមកពីប្រទេសនានាថតរូបនៅឯសន្និសីទលើកទី ២៥ របស់ភាគីនានានៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP ២៥) ទីក្រុងម៉ាឌ្រីតប្រទេសអេស្ប៉ាញ (រូបថត៖ THX / TTXVN)

ក្នុងបរិបទដែលមានការព្រួយបារម្ភថាកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលកំពុងធ្លាក់ចុះនោះ នាថ្ងៃទី ១៤ ខែធ្នូ សហភាពអឺរ៉ុប (EU) បានដាស់តឿនដល់កិច្ចប្រជុំលើកទី ២៥ របស់ភាគីនានា ដែលបានចូលរួមអនុសញ្ញាក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិស្ដីពីបម្រែបម្រួលអាកាសធាតុ  (COP 25) បញ្ជូនសារដ៏ខ្លាំងក្លាថា ប្រទេសនានាកំពុងត្រៀមខ្លួនជាស្រេចក្នុងការខិតខំប្រឹងប្រែងថែមទៀត ដើម្បីកាត់បន្ថយការ បំភាយឧស្ម័នចោល។

ថ្លែងនៅក្នុងសម័យប្រជុំស្ដីពីបម្រែបម្រួលអាកាសធាតុនាពេលថ្មីៗនេះ នៅទីក្រុងម៉ាឌ្រីត (អេស្ប៉ាញ) នោះ រដ្ឋមន្ត្រីក្រសួងបរិស្ថានហ្វាំងឡង់លោកស្រី Krista Mikkonen ដែលតំណាងឲ្យ EU បានសង្តត់ធ្ងន់ថា កិច្ចប្រជុំនេះមិនអាចងាយបញ្ចប់ដោយគ្មានការឯកភាពគ្នាលើសារមួយដ៏ខ្លាំងក្លាអំពីសារៈសំខាន់នៃការពង្រឹងការសន្យាកាត់បន្ថយការបំភាយឧស្ម័ន នាឆ្នាំ២០២០ខាងមុខ។ លោកស្រីបានចាត់ទុកថា នេះគឺជាប្រការដែលពិភពលោកកំពុងរំពឹងទុក ព្រមទាំងអំពាវនាវដល់កិច្ចប្រជុំឲ្យផ្ទៀងស្ដាប់ការអំពាវនាវពីខាងក្រៅផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top