ថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតីស៊ីរី Ahmed al-Sharaa នៅទីក្រុងដាម៉ាស លោកស្រី Ursula von der Leyen បានសង្កត់ធ្ងន់លើតម្រូវការដ៏ធំធេងសម្រាប់ការស្តារឡើងវិញ និងការកសាងឡើងវិញរបស់ប្រទេសស៊ីរី។ លោកស្រីក៏បាននិយាយថា សហភាពអឺរ៉ុបសង្ឃឹមថា នឹងចាប់ផ្តើមការចរចាដើម្បីស្តារកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយស៊ីរី និងបង្កើតក្របខ័ណ្ឌភាពជាដៃគូនយោបាយថ្មី រួមទាំងទំនាក់ទំនងកម្រិតខ្ពស់ដែលរំពឹងថា នឹងកើតឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។
សូមគូសបញ្ជាក់ថា លោកស្រី Von der Leyen កំពុងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប Antonio Costa។ នេះគឺជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់សហភាពអឺរ៉ុបទៅកាន់ប្រទេសស៊ីរី ចាប់តាំងពីការផ្តួលរំលំមេដឹកនាំ Bashar al-Assad ក្នុងខែធ្នូ ឆ្នាំ ២០២៤៕






