នៅក្នុងសេចក្តីប្រកាសដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំលើកដំបូង
(ថ្ងៃទី ២១ ខែមីនា) នៃកិច្ចប្រជុំកំពូលអឺរ៉ុប (EU) ដែលប្រព្រឹត្តទៅនៅទីក្រុងប្រ៊ុចសែល
(បែលហ្សិក) ប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន ២៧
បានឯកភាពគ្នាជាលើកដំបូងដើម្បីអំពាវនាវបទឈប់បាញ់មនុស្សធម៌ុមួយជាបន្ទាន់នៅតំបន់ហ្គាហ្សា
ហើយបានស្នើសុំ អ៊ីស្រាអែលមិនអោយបើកការវាយប្រហារលើក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សា។
សេចក្តីប្រកាសរបស់សហភាពអឺរ៉ុបក៏បានអំពាវនាវឱ្យអ៊ីស្រាអែលគោរពសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិដែលបានចេញក្នុងខែមករាឆ្នាំ
២០២៤
ដែលតម្រូវឱ្យរដ្ឋាភិបាលអ៊ីស្រាអែលចាត់វិធានការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្គាហ្សា។
មេដឹកនាំនៃប្រទេសសមាជិកសហភាពអឺរ៉ុបទាំង
២៧
ក៏បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីប
និងផលវិបាកសម្រាប់ជនស៊ីវិល ក៏ដូចជាហានិភ័យនៃគ្រោះឃ្លានមួយនៅក្នុងតំបន់
នៅពេលដែលជំនួយមិនអាចទទួលបានគ្រប់គ្រាន់។ ទន្ទឹមនឹងនោះ សមាជិកសហភាពអឺរ៉ុបជឿថា
ចាំបាច់ត្រូវបើកចំណុចតភ្ជាប់បន្ថែមទៀតលើដីគោក
ដើម្បីបង្កើនការដឹកជញ្ជូនទំនិញសង្គ្រោះទៅកាន់តំបន់ហ្គាហ្សា៕







