• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រិនវៀតណាមបន្តកសាងវប្បធម៌អាជីវកម្មនិងលើកកំពស់ទំនួលខុសត្រូវសង្គម

នាថ្ងៃទី២៩ មករា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញផ្ញើរសារលិខិតសាកសួរសុខទុក្ខសហគមន៍ សហគ្រាសនិងសហគ្រិនវៀតណាម។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជួបជុំជាមួយសហគ្រាសចំនួន១២៤អង្គភាពដែលមានផលិតផលទទួលបានកិត្តិនាម "ពាណិជ្ជសញ្ញាវៀតណាមឆ្នាំ២០២០"។ (រូបថត៖ VGP)


លោកនាយករដ្ឋមន្រ្តីជឿជាក់ថា សហគមន៍សហគ្រាសនិងសហគ្រិនវៀតណាមនឹងកាន់តែរីកលូតលាស់ ហើយពង្រីកតួនាទីឈានមុខគេក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ សារលិខិតរបស់លោកនាយករដ្ឋមន្រ្តីមានឃ្លាថា៖ ឈានចូលដំណាក់កាលអភិវឌ្ឍថ្មី សហគ្រាសនិង សហគ្រិនវៀតណាមចាំបាច់ត្រូវពង្រីកយ៉ាងខ្លាំងក្លានូវសេចក្ដីស្នេហាជាតិ មោទនភាពជាតិនិងបំណងប្រាថ្នាឈានឡើង ដោយបន្តខិតខំប្រឹងប្រែងផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតដោយម្ចាស់ការ។ ខ្ញុំក៏មានបំណងថា សហគមន៍ សហគ្រាសនិងសហគ្រិនវៀតណាមបន្តកសាងវប្បធម៌អាជីវកម្ម លើកកំពស់ទំនួសខុសត្រូវសង្គម ចែករំលែកការលំបាកជាមួយបងប្អូនជនរួមជាតិ ការពារបរិស្ថាន គោរពច្បាប់ និយាយថាទេជាមួយអំពើពុករលួយនិងភាពអវិជ្ជមានក្នុងការធ្វើអាជីវកម្ម ដើម្បីរួមដំណើរជាមួយប្រទេសនិងប្រជាជាតិទាំងមូលក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។

បក្សនិងរដ្ឋនឹងបន្តជំរុញយ៉ាងខ្លាំងនូវការកែទម្រង់ ធ្វើឲ្យសុក្រិតនូវរបៀបរបប កសាងជើងទម្រដ៏រឹងមាំសម្រាប់ការអភិវឌ្ឍ ដោយដាក់ប្រជាជននិងសហគ្រាសនៅទីតាំងមជ្ឈភាពនៃដំណើរការអភិវឌ្ឍ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជឿជាក់ថា សហគមន៍ សហគ្រាសនិងសហគ្រិនវៀតណាមនឹងកាន់តែលូតលាស់ ហើយពង្រីកតួនាទីឈានមុខគេក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមចូលរួមចំណែកនាំវៀតណាមក្លាយទោជាប្រទេសខ្លាំងមាំមួន ប្រកបដោយវិបុល ភាពនៅឆ្នាំ២០៤៥៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ASIAD ១៩៖ គណៈប្រតិភូកីឡាវៀតណាមឈរនៅលេខរៀងទី១៨ លើតារាងមេដាយ

ASIAD ១៩៖ គណៈប្រតិភូកីឡាវៀតណាមឈរនៅលេខរៀងទី១៨ លើតារាងមេដាយ

នាថ្ងៃទី ២ ខែតុលា ដែលជាថ្ងៃប្រកួតផ្លូវការទី ៩ នៃព្រឹត្តិការណ៍មហោស្រពកីឡាលើកទី ១៩ (ASIAD ១៩) ដែលប្រព្រឹត្តទៅនៅទីក្រុង Hangzhou ប្រទេសចិន ប្រតិភូកីឡាវៀតណាមដណ្តើមបានត្រឹមតែមេដាយសំរឹទ្ធមួយទៀតប៉ុណ្ណោះ របស់អ្នកប្រដាល់ Vo Thi Phuong Quynh នៅវិញ្ញាសារ Kurash។

Top