• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសអឺរ៉ុបមានសុទិដ្ឋិនិយមចំពោះបរិយាកាសធ្វើអាជីវកម្មនៅវៀតណាម

នារសៀលថ្ងៃទី២២ កក្កដា សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) បានប្រកាសការស្ទង់មតិថ្មីបំផុតស្ដីពីសន្ទស្សន៍បរិយាកាសធ្វើអាជីវកម្ម (BCI) ក្នុងត្រីមាសទី២ឆ្នាំ២០២០១។

យោងតាមការស្ទង់មតិនេះ ថ្នាក់ដឹកនាំសហគ្រាសអឺរ៉ុបបានវាយតម្លៃវិជ្ជមានចំពោះបរិយាកាសវិនិយោគនិងពាណិជ្ជកម្មរបស់វៀតណាមក្រោយជម្ងឺ Covid-19។

ក្នុងអំឡុងពេលផ្ទុះជម្ងឺ Covid-19 ការរិតត្បិតការ ធ្វើដំណើរនិងការអនុវត្តការរក្សាគម្លាតសង្គមបានធ្វើឲ្យសកម្មភាពអាជីវកម្មតាមបែប ធម្មតារងការជាប់គាំង។ ប៉ុន្តែដោយមានវិធានការផ្នែកសេដ្ឋកិច្ចនិងសុខា ភិបាលសាធារណៈជាច្រើនដែលត្រូវបានវាយតម្លៃថា ផ្ដល់នូវប្រសិទ្ធភាព ខ្ពស់បំផុតរបស់រដ្ឋាភិបាល វៀតណាមបានបើកសកម្មភាពវិនិយោគ អាជីវ កម្មឡើងវិញយ៉ាងឆាប់រហ័ស។

ប្រធាន Euro Cham លោក Nicolas Audier បានឲ្យដឹងថា ការស្ទង់មតិលើសន្ទស្សន៍ BCI លើកនេះគឺជាសក្ខីភាពដែលបានសរឲ្យឃើញថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសជោគជ័យបំផុតលើពិភពលោក ក្នុងការឆ្លើយតបនឹងជម្ងឺ Covid-19។ ប្រការនេះបានជួយពង្រឹងជំនឿជាក់ របស់ថ្នាក់ដឹកនាំសហគ្រាសអឺរ៉ុបចំពោះបរិយាកាសធ្វើអាជីវកម្មនៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top