• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសសហរដ្ឋអាមេរិកវាយតម្លៃថា​វៀតណាម​គឺជាគោលដៅ​ដ៏ទាក់ទាញ​នៅតំបន់អាស៊ីអាគ្នេយ៍

នាថ្ងៃទី ២២ ខែកញ្ញា ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៧ នៅទីក្រុងញូវយ៉ក ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាមលោក Pham Binh Minh បានអញ្ជើញចូលរួមកិច្ចសន្ទនាជាមួយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (USCC) ក្រុមប្រឹក្សាសេដ្ឋកិច្ចពាណិជ្ជកម្មទទួលបន្ទុកការយល់ដឹងអន្តរជាតិ (BCIU)។ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) និងសហគ្រាសអាមេរិកនានា ដែលប្រតិបត្តិការលើវិស័យជាច្រើន។
  ទិដ្ឋភាពនៃសន្ទនា (រូបថត៖ VOV)  

នៅក្នុងកិច្ចសន្ទនាទាំងនេះ ថ្នាក់ដឹកនាំ USCC, BCIU, USABC និងសហគ្រាសអាមេរិកបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមជាមួយនឹងវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងជំងឺរាតត្បាត ការស្ដារសេដ្ឋកិច្ចឡើងវិញ បង្កើតទំនុកចិត្តដល់វិនិយោគិនបរទេសនៅវៀតណាម។ បណ្ដាសហគ្រាសអាមេរិកមានការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍនៃខឿនសេដ្ឋកិច្ចរបស់វៀតណាម ដោយបានវាយតម្លៃថា វៀតណាមគឺជាទីផ្សារដ៏ស្វាហាប់ មានសក្តានុពលជាច្រើន ហើយជាគោលដៅមកដល់គួរឲ្យទាក់ទាញនៅតំបន់អាស៊ីអាគ្នេយ៍សម្រាប់សហគ្រាស ដែលមានគោលបំណងចង់បង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ។ បណ្ដាសហគ្រាសអាមេរិកបានអបអរសាទរចំពោះការខិតខំប្រឹងប្រែងផ្លាស់ប្ដូរឌីជីថល ការផ្លាស់ប្ដូរថាមពល និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់វៀតណាម។

ដោយវាយតំលៃខ្ពស់ចំពោះមតិយោបល់របស់សហគ្រាសអាមេរិកនោះ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងបន្តបង្កលក្ខណងាយស្រួលបំផុតដល់សហគ្រាសបរទេស ក្នុងនោះមានសហគ្រាសអាមេរិក និងបង្កើន ពង្រីកការធ្វើអាជីវកម្ម និងវិនិយោគចូលវៀតណាម លើវិស័យបច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្ដូរថ្មី ការច្នៃប្រឌិត ហិរញ្ញវត្ថុ ធនាគារ កសិកម្មឆ្លាតវៃ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ ការស្រាវជ្រាវ និងការអភិវឌ្ឍជាដើម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top