• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសវៀតណាមអនុវត្តន៍កញ្ចប់ឥណទានចំនួន ១០០ លានដុល្លារអាមេរិក ដើម្បីលើកកម្រិតបណ្ដាញទូរគមនាគមន៍នៅកម្ពុជា

កិច្ចសហប្រតិបត្តិការនេះជួយលើកកំពស់ឋានៈរបស់សហគ្រាសវៀតណាមនៅកម្ពុជា ហើយតាមនោះរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ចផងដែរ
  ពិធីចុះកិច្ចសន្យាអំពីកញ្ចប់ឥណទានអនុគ្រោះពិសេសឆ្នាំ ២០២២ រវាងធនាគារ ពាណិជ្ជកម្មភាគហ៊ុនកងទ័ព-សាខាកម្ពុជា (MB Cambodia) និងក្រុមហ៊ុន Viettel កម្ពុជា (Metfone)  
  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang អញ្ជើញថ្លែងនៅក្នុងពិធី  

នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ កម្ពុជា តំណាងធនាគារ ពាណិជ្ជកម្មភាគហ៊ុនកងទ័ព-សាខាកម្ពុជា (MB Cambodia) និងក្រុមហ៊ុន Viettel កម្ពុជា (Metfone) បានចុះកិច្ចសន្យាអំពីកញ្ចប់ឥណទានអនុគ្រោះពិសេសឆ្នាំ ២០២២ ជាមួយទឹកប្រាក់ចំនួន ១០០ លានដុល្លារអាមេរិក សំដៅលើកកម្រិតបណ្ដាញសេវាកម្មទូរគមនាគមន៍ និងអភិវឌ្ឍន៍សកម្មភាពធ្វើអាជីវកម្មរបស់ Metfone នៅទីផ្សារកម្ពុជា។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាង Metfone និង MB Cambodia នោះឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានចាត់ទុកថា ការចុះហត្ថលេខាលើកិច្ចសន្យាឥណទាននេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ ព្រោះថាអង្គភាពទាំងពីរសុទ្ធតែជាសហគ្រាសដែលបានបង្កើតសញ្ញាសម្គាល់លើវិស័យទូរគមនាគមន៍ ការទូទាត់អេឡិចត្រូនិក កាបូបអេឡិចត្រូនិក សេវាកម្មហិរញ្ញវត្ថុ-ធនាគារ។ យោងតាមលោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការនេះជួយលើកកំពស់ឋានៈរបស់សហគ្រាសវៀតណាមនៅកម្ពុជា ហើយតាមនោះរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ចផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top