• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសវៀតណាមផ្តល់សេវាកម្មធ្វើអាជីវកម្មប្រេង ឧស្ម័នដល់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិឥណ្ឌា

ការបង្កើនកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មរវាងវៀតណាម និងឥណ្ឌា មិនត្រឹមតែមានផលប្រយោជន៍សម្រាប់ភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការជំរុញការតភ្ជាប់នាវាចរណ៍ រួមចំណែកដល់ស្ថិរភាព និងការអភិវឌ្ឍនៃតំបន់មហាសមុទ្រឥណ្ដា ប៉ាស៊ីហ្វិកទៀងផង។
ពិធីចុះហត្ថលេខា

នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិឥណ្ឌា (ONGC) និងក្រុមហ៊ុនភាគហ៊ុននាវាចរណ៍ប្រេងឧស្ម័នHai Duong (HADUCO) របស់វៀតណាមបានចុះហត្ថលេខាលើកិច្ចសន្យារុករក និងធ្វើអាជីវកម្មប្រេងឧស្ម័ននៅឥណ្ឌា។ ពិធីចុះហត្ថលេខា បានធ្វើឡើងនៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា។

អញ្ជើញថ្លែងមតិក្នុងពិធីចុះហត្ថលេខា ទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Do Thanh Hai បានសង្កត់ធ្ងន់ថា កិច្ចសន្យារវាងភាគីទាំងពីរមានអត្ថន័យដ៏ធំធេង ពោលគឺមិនត្រឹមតែបង្ហាញពីការអភិវឌ្ឍរបស់សហគ្រាសវៀតណាមប៉ុណ្ណោះទេ ថែមទាំងបើកឱកាសសហប្រតិបត្តិការថ្មីរវាងវៀតណាម និងឥណ្ឌា ក៏ដូចជារវាងសហគ្រាសនៃប្រទេសទាំងពីរទៀតផង។ លោក Do Thanh Hai បានអះអាងថា ការបង្កើនកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មរវាងវៀតណាម និងឥណ្ឌា មិនត្រឹមតែមានផលប្រយោជន៍សម្រាប់ភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការជំរុញការតភ្ជាប់នាវាចរណ៍ រួមចំណែកដល់ស្ថិរភាព និងការអភិវឌ្ឍនៃតំបន់មហាសមុទ្រឥណ្ដា ប៉ាស៊ីហ្វិកទៀងផង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top