• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសវៀតណាមបាន​ក្លាយជាដៃគូសកលរបស់ OpenAI

កាលពីថ្ងៃទី១៨ ខែសីហា ទីផ្សារបច្ចេកវិទ្យាវៀតណាមបានកត់ត្រាព្រឹត្តិការណ៍ថ្មីមួយ នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាម EON Tech បានក្លាយជាក្រុមហ៊ុន​ក្នុងស្រុកទីពីរដែលទទួលបានវិញ្ញាបនបត្រជាដៃគូសកល របស់​អង្គការអភិវឌ្ឍន៍ ChatGPT (OpenAI)​ជាផ្លូវការ​។

សហគ្រាសដែលទទួលបានវិញ្ញាបនបត្រជា​ដៃគូសកលរបស់​ OpenAI គឺជាក្រុមហ៊ុនបច្ចេកវិទ្យា រួមបញ្ចូល​ប្រព័ន្ធ ឬផ្តល់ប្រឹក្សា​ការ​គ្រប់គ្រងឈានមុខគេ ដែលត្រូវបានជ្រើសរើសដោយផ្ទាល់ដោយ OpenAI ផ្ទាល់; មានជំនាញខ្ពស់ក្នុងការកសាង លក់ ដាក់ពង្រាយ និងផ្តល់ដំណោះស្រាយបញ្ញាសិប្បនិម្មិត (AI) គំរូ GPT API និងសេវាកម្ម​អភិបាលកិច្ចប្រតិបត្តិការ AI។

នៅវៀតណាម រហូតមកដល់បច្ចុប្បន្ន មានតែអង្គភាពចំនួន​​ពីរប៉ុណ្ណោះដែលប្រកាសថា បាន​ក្លាយ​ជាដៃគូសកលរបស់អង្គការអភិវឌ្ឍន៍ ChatGPT គឺ FPT Group និង EON Tech។ ព្រឹត្តិការណ៍នេះ​ បានប្រព្រឹត្តទៅនៅពេល​ដែលរលកអនុវត្តន៍ AI កំពុងកើនឡើងយ៉ាងឆាប់រហ័ស ទាំងនៅក្នុងភ្នាក់ងាររដ្ឋាភិបាល និងសហគមន៍ធុរកិច្ចវៀតណាម​ផងដែរ​៕​

តាម​ vovworld.vn/km-KH/

ការរួមបញ្ចូលគោលនយោបាយត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការធានាសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជន

ការរួមបញ្ចូលគោលនយោបាយត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការធានាសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជន

នាថ្ងៃទី១៩ ខែសីហា សម័យប្រជុំវិសាមញ្ញលើកទីមួយ នៃរដ្ឋសភាវៀតណាមនីតិកាលទី១៦ បានបន្តដំណាក់កាលទី២ ដែលគ្រោងនឹងធ្វើឡើងចាប់ពីពេលនេះរហូតដល់ថ្ងៃទី២៤ ខែសីហា។

Top