• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសវៀតណាមបង្កើនកិច្ចសហប្រតិបតិ្តការនិងផ្សព្វផ្សាយផលិតផលនៅកម្ពុជា


 ស្តង់ទំនិញរបស់សហគ្រាសខេត្ត Vinh Long នៅពិព័រណ៍ (រូបថត៖ TTXVN)
 

 នាយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ​២០១៩ នៅទីរួមខេត្តកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ ពិព័រណ៍ពាណិជ្ជ កម្មខេត្តកំពង់ស្ពឺឆ្នាំ២០១៩ បានប្រារព្ធឡើងដោយមានការចូលរួមរបសស្តង់ទំនិញប្រមាណ១០០ស្តង់របស់សហគ្រាសកម្ពុជា ថៃ​និង​វៀត​ណាម​ ដែលក្នុងនោះមាន សហគ្រាសប្រមាណ១០អង្គភាពនៃខេត្ត Vinh Long ភាគខាងត្បូងវៀតណាម។
 
ថ្លែងនៅពិ​ព័រណ៍នេះ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានអះអាង ថា ការដែលសហគ្រាសខេត្ត Vinh Long ចូលរួមពិព័រណ៍លើកនេះ គឺជាសាក្ខី ភាពជាក់​លាក់​នៃ​ស្មារតី​សាមគ្គី​ភាព​មិត្ត​ភាព​រវាង​អាជ្ញាធរ​និង​ប្រជាជន​នៃ​ខេត្ត កំពង់ស្ពឺនិងខេត្ត Vinh Long។ ការចូលរួមរបស់សហគ្រាសវៀតណាមបាននាំមក នូវភាព​សម្បូរ​បែប​សម្រាប់ផលិតផលមុខទំនិញ ហើយ​បង្កលក្ខណៈសម្រាប់អតិ ​ថិជន​បាន​ទាក់​ទង​ផ្ទាល់​ទៅនឹង​មុខ​ទំនិញ​ប្រកបដោយ​គុណភាពពីវៀតណាមផ​ងដែរ។
 
​​ចំណែកឯលោក Nguyen Van Con នាយករងមន្ទីរឧស្សាហពាណិជ្ជកម្ម​ ខេត្ត Vinh Long បានថ្លែងថា៖ “នេះជា​លើក​ទី៥​ជាបន្តបន្ទាប់ហើយ ដែលសហគ្រាសខេត្ត​ Vinh Long ចូល រួមពិព័រណ៍ពា​ណិជ្ជ​​កម្ម​ខេត្តកំពង់ស្ពឺ។ យើង​ខ្ញុំ​ចូល​រួម​ពិព័រណ៍លើកនេះគឺ​សំដៅ ផ្សព្វផ្សាយទំនិញ សហប្រតិបតិ្តការបើកទូលាយទីផ្សារ រួមចំណែកជួយអោយ សហគ្រាស​ខេត្តមានការរីកចម្រើនកាន់តែល្អប្រពៃពីមួយថ្ងៃទៅមួយថ្ងៃ”។
 
ពិព័រណ៍ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺឆ្នាំ២០១៩ប្រព្រឹត្តទៅចាប់ពីថ្ងៃ​ទី២១ដល់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០១៩៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ថ្នាក់ដឹកនាំបក្ស និងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

ថ្នាក់ដឹកនាំបក្ស និងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

ក្នុងឱកាសរំលឹកខួបលើកទី ១៣៤ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៤) នាព្រឹកថ្ងៃទី ១៨ ឧសភា នៅទីក្រុងហាណូយ គណៈប្រតិភូដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញដាក់កម្រងផ្កា ចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងអុជធូបរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី។

Top