• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសវៀតណាមជិត ១០០ ចូលរួមក្នុងពិព័រណ៍ស៊ីអាលប៉ារីសឆ្នាំ ២០២៤

ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ឧស្សាហកម្មម្ហូបអាហារអន្តរជាតិស៊ីអាលប៉ារីសឆ្នាំ ២០២៤ (SIAL Paris 2024) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៣ ខែតុលា សហគ្រាសវៀតណាមជិត ១០០ បាននាំមកជូនអតិថិជនអន្តរជាតិនូវផលិតផលប្លែកៗនៃកសិកម្មវៀតណាមដូចជា៖ អង្ករ ម្រេច គ្រាប់ស្វាយចន្ទី កាហ្វេ តែ បន្លែស្ងួត គុយទាវ ទឹកផ្លែឈើ ស្រាបៀរ ជាដើម។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang មកទស្សនាស្តង់វៀតណាមនៅឯពិព័រណ៍ SIAL Paris 2024 (រូបថត៖ Thu Ha/TTXVN)

ផលិតផលទាំងនេះសុទ្ធតែជាវិស័យប្រៀបខ្លាំងរបស់វៀតណាម បាននាំចេញយ៉ាងច្រើនទៅកាន់ទីផ្សារអឺរ៉ុប និងតំបន់ផ្សេងទៀត។ អញ្ជើញទៅទស្សនាស្តង់វៀតណាមក្នុងថ្ងៃដំបូងនៃការបើកពិព័រណ៍នេះ ឯកអគ្គរដ្ឋទូតវៀត ណាម ប្រចាំនៅប្រទេសបារាំង លោក Dinh Toan Thang បានឲ្យដឹងថា ការចូលរួមយ៉ាងច្រើនរបស់ធុរកិច្ចវៀតណាមនៅពិព័រណ៍អន្តរជាតិនេះ ក៏បានបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការរីកចម្រើនយ៉ាងខ្លាំង។ សហគ្រាស វៀតណាមបានប្រើប្រាស់លក្ខខណ្ឌអំណោយផល ដែលផ្តល់ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលវៀតណាមបានចុះហត្ថលេខាជាមួយសហភាពអឺរ៉ុប (EU) និងដៃគូពាណិជ្ជកម្មផ្សេងទៀត។ SIAL Paris 2024 ទាក់ទាញអ្នកទស្សនាប្រមាណ ២៨៥.០០០ នាក់មកពីជាង ២០០ ប្រទេស រួមជាមួយនឹងអ្នកតាំងពិព័រណ៍ចំនួន ៧.៥០០ បានក្លាយជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយសម្រាប់ឧស្សាហកម្មកសិ-ម្ហូបអាហារពិភពលោកនៅឆ្នាំនេះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top