• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសនៅទីក្រុងហូជីមិញបានជំនះពុរពារគ្រាដ៏លំបាកបំផុតក្នុងរយៈពេល ៣៥ ឆ្នាំនៃការផ្លាស់ប្តូរថ្មី

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅសាលប្រជុំចេញផ្សាយពីទីក្រុងហាណូយ (រូបថត៖ TTXVN)


នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ​២០២១ ប្រធានរដ្ឋលោក Nguyen Xuan Phuc និងគណៈប្រតិភូរដ្ឋសភាទីក្រុងហូជីមិញបានបើកជំនួបសំណេះសំណាលតាមប្រព័ន្ធអ៊ីនធឺរណែតជាមួយម្ចាស់បោះឆ្នោត ដើម្បីផ្ទៀងស្តាប់និងឆ្លើយសំណួរមតិយោបល់របស់អង្គភាពអាជីវកម្មនៅក្នុងទីក្រុង សំដៅស្តារផលិតកម្មឡើងវិញ បន្តសង្វាក់ផ្គត់ផ្គង់និងទទួលយកវិញឲ្យបានសន្ទុះកំណើន សម្រាប់តំបន់សេដ្ឋកិច្ចឈានមុខរបស់ប្រទេសជាតិ។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បាននិយាយថា ក្នុងបរិបទដ៏លំបាកនេះ សហគមន៍ធុរកិច្ចទីក្រុងហូជីមិញបានរួបរួមគ្នា គាំទ្រគ្នាទៅវិញទៅមក “កាន់ដៃគ្នា” ដើម្បីជំនះគ្រាដ៏លំបាកបំផុតក្នុងរយៈពេល ៣៥ ឆ្នាំអនុវត្តន៍ការផ្លាស់ប្តូរថ្មី។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc មានប្រសាសន៍ថា៖ “យើងជឿជាក់ថា ការលំបាកនាពេលបច្ចុប្បន្ននេះគ្រាន់តែជាបណ្តោះអាសន្នតែប៉ុណ្ណោះ។ ការលំបាកធំបំផុតគឺនៅពីក្រោយហើយ។ អាចនិយាយបានថា អនាគតមានបញ្ហាប្រឈមជាច្រើន ប៉ុន្តែពន្លឺបានលេចចេញពីចុងផ្លូវរូងក្រោមដីនេះហើយ។ ឱកាសសេដ្ឋកិច្ចកំពុងបើកចំហ ជាឱកាសដ៏អស្ចារ្យសម្រាប់ការឈានទៅមុខផងដែរ។ បក្ស រដ្ឋ រដ្ឋាភិបាលទីក្រុង មុនបង្អស់គឺផ្នែកទាំងអស់ បន្តគ្រប់គ្រងការរីករាលដាលប្រកបដោយប្រសិទ្ធភាព បន្ធូរបន្ថយគម្លាតសង្គម ស្តារសេដ្ឋកិច្ចនៅទីក្រុងហូជីមិញ ជាពិសេសមានគោលនយោបាយជាក់ស្តែងមួយចំនួនដើម្បីគាំទ្រដល់អង្គភាពអាជីវកម្ម នៅក្នុងបរិបទបច្ចុប្បន្ន រួមទាំងសារពើពន្ធ រូបិយវត្ថុនិងវិធានការអនុគ្រោះផ្សេងៗទៀតផងដែរ”៕

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក ដោយការប្រកាសថា លោកនឹងជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពីរដងទៀតមុនដំណាច់ឆ្នាំនេះ តាមនោះបង្កើនចំនួនជំនួបដោយផ្ទាល់រវាងមេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក ទ្វេដងក្នុងឆ្នាំ ២០២៦។

Top