• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍អន្តរជាតិរិះគន់សកម្មភាពរបស់ចិននៅសមុទ្រខាងកើតដែលបង្កអស្ថិរភាពក្នុងតំបន់

នាវារបស់ចិននៅសមុទ្រខាងកើត (រូបថត៖ AFP/TTXVN)
 

ហ្វីលីពីនបានបញ្ជូនកំណត់ទូតប្រឆាំងជំទាស់ចំនួន ២ បន្ថែមទៀត ដោយអះអាងថាសកម្មភាពរបស់ចិននៅសមុទ្រខាងកើតបានបង្កើតបរិយាកាសអស្ថិរភាព បង្កអន្តរាយដល់ការជំរុញសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សហគមន៍អន្តរជាតិបានឡើងសំឡេង ប្រឆាំងជំទាស់ចំពោះវិធានការថ្មីៗនេះរបស់ចិននៅសមុទ្រខាងកើត ក្នុងនោះមានទាំងសេចក្តីប្រកាសស្តីពីធានាការអនុវត្តការហាមឃាត់ការនេសាទដែលមានសុពលភាពចាប់ពីថ្ងៃទី ១ ខែឧសភាឆ្នាំ ២០២១ នៅក្នុងតំបន់ដែនសមុទ្រ រួមមានផ្នែកមួយនៃឈូងសមុទ្រតុងកឹង (Gulf of Tonkin) និងប្រជុំកោះ Hoang Sa (Paracel) ក្រោមអធិបតេយ្យភាពរបស់វៀតណាម ហើយបន្តបញ្ចូននាវានៅតំបន់ថ្មប៉ប្រះទឹក Ba Dau (Whitsun Reef) ស្ថិតក្នុងប្រជុំកោះ Truong Sa (Spratley) របស់វៀតណាម។

ហ្វីលីពីនបានបញ្ជូនកំណត់ទូតប្រឆាំងជំទាស់ចំនួន ២ បន្ថែមទៀត ដោយអះអាងថាសកម្មភាពរបស់ចិននៅសមុទ្រខាងកើតបានបង្កើតបរិយាកាសអស្ថិរភាព បង្កអន្តរាយដល់ការជំរុញសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ព្រឹទ្ធសមាជិកហ្វីលីពីនបានចង្អុលបង្ហាញថា ទង្វើបង្ករភាពតានតឹងរបស់ចិននៅសមុទ្រខាងកើតបានរំលោភលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលឆ្នាំ ២០១៦ នៅទីក្រុងឡាហៃ ព្រមទាំងស្នើឱ្យទីក្រុងប៉េកាំងគោរពតាម UNCLOS ១៩៨២ ។

នៅក្នុងសៀវភៅខៀវការទូតឆ្នាំ ២០២១ ដែលទើបបានប្រកាសនាពេលថ្មីៗនេះ រដ្ឋាភិបាលជប៉ុនបានសម្តែងការព្រួយបារម្ភរបស់ខ្លួនចំពោះការពង្រីកយោធារបស់ចិនក៏ដូចជាសកម្មភាពដែលកំពុងកើនឡើងរបស់ចិននៅសមុទ្រ Hoa Tung និងសមុទ្រខាងកើត។

ទន្ទឹមនឹងនេះ សហភាពអឺរ៉ុប (EU) ក៏បានសម្តែងការព្រួយបារម្ភចំពោះវត្តមានរបស់នាវាចិននៅតាមតំបន់ជាច្រើននៅសមុទ្រខាងកើត ដែលកំពុងគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ EU បានលើកច្បាស់នូវដំណើរការដោយអាស៊ានដឹកនាំ សំដៅឆ្ពោះទៅរកក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង ហើយមិនប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទីបីនោះឡើយ។

គេហទំព័រ eurasiareview.com បានចុះផ្សាយអត្ថបទដោយចាត់ទុកថា ចិនបានឈ្លានពានកាន់តែខ្លាំងឡើងនៅសមុទ្រខាងកើត ដោយមិនអើពើដល់បទដ្ឋានពិភពលោក និងបង្កភាពតានតឹងនៅក្នុងតំបន់។ សកម្មភាពបែបនេះរបស់ចិនគឺដើរផ្ទុយទៅនឹងស្មារតីនិងខ្លឹមសារនៃសេចក្តីប្រកាសស្តីពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top