• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

នាថ្ងៃទី ៨ ខែមករា មេដឹកនាំនៃប្រទេសនានានិងអង្គការពហុភាគីជុំវិញពិភពលោកបានចេញប្រតិកម្មចំពោះការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)។
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ រូបថត៖ REUTERS

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តរបស់រដ្ឋបាលសហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់ថា ការចូលរួមវិភាគទានផ្នែកហិរញ្ញវត្ថុរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះទីភ្នាក់ងារភាគច្រើនទាំងនេះគឺជាកាតព្វកិច្ចចាំបាច់សម្រាប់ប្រទេសជាសមាជិកទាំងអស់ រួមទាំងសហរដ្ឋអាមេរិកផងដែរ ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ។ អ្នកនាំពាក្យអង្គការសហប្រជាជាតិ  Stephane Dujarric បានថ្លែងថា សហរដ្ឋអាមេរិកបច្ចុប្បន្នគឺជាអ្នករួមចំណែកធំបំផុតចំពោះថវិកាប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ ដែលស្រូបយកប្រហែល ២២%។ ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោនបានមិនបំពេញកាតព្វកិច្ចចូលរួមវិភាគទានថវិកាប្រចាំឆ្នាំរបស់ខ្លួនកាលពីឆ្នាំមុន ហើយជំពាក់បំណុលប្រហែល ១,៥ ពាន់លានដុល្លារ។

នៅក្នុងសេចក្តីប្រកាសមួយ លោក Simon Stiell លេខាធិការប្រតិបត្តិ UNFCCC បានព្រមានថា ការសម្រេចចិត្តរបស់លោកត្រាំនឹងប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក ការងារនិងស្តង់ដាររស់នៅ។

ទាក់ទងនឹងបញ្ហានេះ លោកស្រី Wopke Hoekstra ស្នងការទទួលបន្ទុកសកម្មភាពអាកាសធាតុនៃសហភាពអឺរ៉ុប (EU) បានហៅសកម្មភាពរបស់សហរដ្ឋអាមេរិកថា "គួរឱ្យសោកស្តាយ" ហើយបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ប្លុកចំពោះការស្រាវជ្រាវអាកាសធាតុអន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

 នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណា​មលោក ឡេ មិញហ៉ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

Top