• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍ជនវៀតណាមនៅប្រទេសជាច្រើនទទួលអំណរបុណ្យតេតក្នុងបរិយាកាសកក់ក្ដៅ

នាយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យ UDC នៅទីក្រុងវ៉ាស៊ីនតោណ ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកបានប្រារព្ធព្រឹត្តិការណ៍ស្វាគមន៍បុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៣។
  កម្មាភិបាល បុគ្គលិកនៃស្ថានទូត ស្ថាប័នតំណាងវៀតណាមនៅអង់គ្លេស និងក្រុមគ្រួសារចូលរួមកម្មវិធីស្វាគមន៍ឆ្នាំថ្មី។ (រូបថត៖ TTXVN)  

អាណិកជនវៀតណាមចំនួនជិត ៦០០ នាក់តំណាងឲ្យសហគមន៍ជនវៀតណាមនៅអាមេរិកបានចូលរួមព្រឹត្តិការណ៍។ មិត្តភក្តិអាមេរិកជាច្រើន មកពីស្ថាប័ននានារបស់អាមេរិកក៏មានវត្តមានផងដែរ។ ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung បានសង្កត់ធ្ងន់ថា កម្មវិធីនេះគឺជាឱកាសដ៏មានអត្ថន័យសម្រាប់សហគមន៍ជនវៀតណាមនៅអាមេរិកបានជួបប្រាស្រ័យទាក់ទងគ្នាក្នុងបរិយាកាសបុណ្យតេតប្រពៃណីរបស់ប្រទេសជាតិ។ នេះក៏ជាឱកាសមួយសម្រាប់ស្ថានទូត និងទីភ្នាក់ងារតំណាងវៀតណាមនៅអាមេរិក សម្តែងការដឹងគុណចំពោះសហគមន៍ជនវៀតណាមនៅអាមេរិក មិត្តភក្តិអាមេរិក និងទីភ្នាក់ងាររដ្ឋាភិបាលអាមេរិកដែលបានរួមចំណែកជំរុញការអភិវឌ្ឍទំនាក់ទំនង វៀតណាម-អាមេរិក ក៏ដូចជាការអភិវឌ្ឍរបស់សហគមន៍​ជនវៀតណាម​នៅអាមេរិកនាពេលកន្លងមកផងដែរ។

នាថ្ងៃទី ៧ មករា ស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេសបានរៀបចំកម្មវិធីចួបសំណេះសំណាលអំណរបុណ្យចូលឆ្នាំថ្មីនៅទីក្រុង​ឡុងដ៍ ដោយមានការចូលរួមពីអាណិកជនវៀតណាមជិត ២០០ នាក់មកពីទូទាំងចក្រភពអង់គ្លេស។ នៅក្នុងកម្មវិធី លោកឯកអគ្គរដ្ឋទូត Nguyen Hoang Long បានអះអាងថា គោលជំហរដ៏ខ្ជាប់ខ្ជួនរបស់បក្ស រដ្ឋនោះគឺចាត់ទុកសហគមន៍ជនវៀតណាមនៅឯបរទេសជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ចេញ និងជាធនធានដ៏សំខាន់របស់វៀតណាម។ នៅឆ្នាំ២០២៣ ស្ថានទូត វៀតណាមប្រចាំនៅអង់គ្លេសនឹងអនុវត្តន៍កម្មវិធីរំលឹកខួបលើកទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអង់គ្លេសជាមួយនឹងព្រឹត្តិការណ៍សេដ្ឋកិច្ច វប្បធម៌ អប់រំ ទេសចរណ៍ និងកីឡាជាច្រើនពេញមួយឆ្នាំ។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យសមាគមជនវៀតណាមនៅចក្រភពអង់គ្លេស ចូលរួមយ៉ាងសកម្មក្នុងកម្មវិធីនេះ រួមចំណែកផ្សព្វផ្សាយរូបភាពរបស់ទឹកដីនិងមនុស្សវៀតណាម ព្រមទាំង ជំរុញទំនាក់ទំនងវៀតណាម-អង់គ្លេសផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top