• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍ជនវៀតណាមនៅក្រៅប្រទេសជួយឧបត្ថម្ភប្រជាពលរដ្ឋរងគ្រោះដោយភ្លៀងទឹកជំនន់

ទទួលបានព័ត៌មានថា ព្យុះទីហ្វុង Yagi បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅលើស្រុកជាច្រើនក្នុងប្រទេសវៀតណាមនិងឡាវ នាថ្ងៃទី ១០ ខែកញ្ញា វត្ត Phat Tich នៅរដ្ឋធានីវៀងច័ន្ទ រួមជាមួយគណៈកម្មាធិការសប្បុរសធម៌របស់វត្ត បានអំពាវនាវដល់សប្បុរសជនចូលរួមបរិច្ចាកដើម្បីជួយប្រជាពលរដ្ឋក្នុងខេត្តដែលរងផលប៉ះពាល់និងទីក្រុងនានានៅភាគខាងជើងវៀតណាម ក៏ដូចជាខេត្តភាគខាងជើងមួយចំនួននៃប្រទេសឡាវ។

គិតត្រឹមយប់មិញ គណៈកម្មការសប្បុរសធម៌វត្តបានទទួលថវិការាប់រយលានដុងពីពុទ្ធបរិស័ទ និងសប្បុរសជន។ នាពេលខាងមុខ បន្ទាប់ពីយុទ្ធនាការសប្បុរសធម៌បានបញ្ចប់ វត្តនឹងបង្កើតគណៈប្រតិភូមួយក្រុម ដើម្បីផ្ទេរថវិការពីសប្បុរសជនដោយផ្ទាល់ទៅកាន់តំណាង ទីភ្នាក់ងារទទួលបន្ទុកទទួលជំនួយឧបត្ថម្ភរបស់ទាំងវៀតណាម និងឡាវ។

ព្រះតេជគុណ Thich Minh Quang ព្រះចៅអធិការវត្ត Phat Tich។ រូបថត៖ Xuân Tú/TTXVN

កាលពីម្សិលមិញផងដែរ ថ្នាក់ដឹកនាំសមាគមវៀតណាមនៅសាធារណរដ្ឋឆែកបានបើកការអំពាវនាវសម្រាប់ការរួមចំណែកជួយដល់គ្រួសារជនរងគ្រោះនៅប្រទេសវៀតណាមដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង Yagi។ គិតត្រឹមម៉ោង១០យប់មិញនេះ សមាគម ជនវៀតណាមនៅសាធារណរដ្ឋឆែក រួមជាមួយនឹងសមាគម និងបុគ្គលនានាបានរៃអង្គាសប្រាក់ជិត ២៥០.០០០ kuron (ប្រហែល ២៧០លានដុង) ដើម្បីឧបត្ថម្ភដល់ជនរងគ្រោះដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង Yagi។ កម្មវិធីបរិច្ចាកនឹងបន្តអនុវត្តក្នុងប៉ុន្មានថ្ងៃខាងមុខ ដើម្បីចែករំលែកការលំបាក និងការបាត់បង់ ចំពោះប្រជាជនវៀតណាមដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយព្យុះ និងភ្លៀងទឹកជំនន់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top