• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍ជនវៀតណាមនៅកម្ពុជារៃអង្គាសរួមចំណែកជួយសង្រ្គោះខ្យល់ព្យុះនិងទឹកជំនន់

នារសៀលថ្ងៃទី ៩ តុលា នៅរាជធានីភ្នំពេញ (ប្រទេសកម្ពុជា) បានប្រព្រឹត្តទៅសកម្មភាពរៃអង្គាសថវិការបស់ភ្នាក់ងារតំណាងវៀតណាម និងបងប្អូនដើមកំណើតវៀតណាម ដើម្បីជួយឧបត្ថម្ភដល់ជនរួមជាតិនៅខេត្តភាគខាងជើង និងភាគកណ្តាលដែលកំពុងរងការខូតខាតយ៉ាងដំណំដោយសារខ្យល់ព្យុះនិងទឹកជំនន់។
សហគមន៍ជនវៀតណាមនៅកម្ពុជារៃអង្គាសរួមចំណែកជួយសង្រ្គោះខ្យល់ព្យុះនិងទឹកជំនន់។ រូបថត៖ VOV

 

ឆ្លើយតបនឹងការអំពាវនាវរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម កម្មាភិបាល និងបុគ្គលិកនៃស្ថានទូត និងទីភ្នាក់ងារតំណាងវៀតណាមប្រចាំនៅកម្ពុជា តំណាងសមាគមខ្មែរ-វៀតណាមនៅកម្ពុជា សមាគមធុរកិច្ចវៀតណាម-កម្ពុជា និងតំណាងគណៈប្រតិភូនិស្សិតវៀតណាមប្រចាំនៅកម្ពុជាបានរួមដៃគ្នាបរិច្ចាគទឹកប្រាក់ស្មើនឹងជាង១ពាន់លានដុង (ជិត ៣៨.០០០ដុល្លារ)។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Nguyen Minh Vu បានមានប្រសាសន៍ថា៖ “ស្ថានទូតសូមអំពាវនាវឱ្យមានការចួលរួមយ៉ាងច្រើនពីកម្មាភិបាល បុគ្គលិកស្ថានទូត សហគមន៍វៀតណាម និង សហគមន៍ធុរកិច្ចវៀតណាមនៅកម្ពុជា ដើម្បីរួមគ្នាជួយជនរួមជាតិរបស់យើងដែលរងគ្រោះដោយព្យុះ និងទឹកជំនន់។ មិនថាការបរិច្ចាកតូចឬធំយ៉ាងណានោះទេ វាគឺជាធនធានដ៏មានតម្លៃ និងជាប្រភពនៃការលើកទឹកចិត្តខាងវិញ្ញាណ រួមចំណែកជួយជនរួមជាតិរបស់យើងឱ្យឆ្លងផុតពីការលំបាក ស្ថេរភាពជីវភាព និងអភិវឌ្ឍន៍ផលិតកម្ម”។

នាថ្ងៃដដែល នៅទីស្នាក់ការសមាគមខ្មែរ-វៀតណាមនៅកម្ពុជា បងប្អូនដើមកំណើតវៀតណាមនៅរាជធានីភ្នំពេញ បានរៀបចំយុទ្ធនាការរៃអង្គាសថវិកាលើកទីមួយដើម្បីជួយដល់ជនរួមជាតិក្នុងប្រទេស។ លោក ស៊ឹម ជី ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជាបានមានប្រសាសន៍ថា សមាគមបានបើកចលនារៃអង្គាសប្រាក់នៅតាមសហគមន៍ជនវៀតណាមទាំងអស់ក្នុងខេត្ត-ក្រុងទាំង២៥ទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៦ ខែតុលា ហើយរហូតមកដល់ពេលនេះ ទទួលបានប្រហែល៣.០០០ដុល្លារ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងបារាំង ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យអភិវឌ្ឍស្របទៅនឹងសក្តានុពល

វៀតណាម និងបារាំង ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យអភិវឌ្ឍស្របទៅនឹងសក្តានុពល

នៅថ្ងៃទី ៣ ខែកញ្ញា នៅទីក្រុងហាណូយ លោក ឡេ ហ្វាយ ទ្រុង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីការបរទេសវៀតណាម បានទទួលជួបលោក Olivier Brochet ឯកអគ្គរដ្ឋទូតបារាំង ដែលមកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។

Top