• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍ជនវៀតណាមនៅកម្ពុជារៀបចំពិធីអបអរសាទរទិវាបុណ្យជាតិ


គណៈប្រតិភូបានអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅវិមានមិត្តភាពវៀតណាម - កម្ពុជា
 

នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងស្ថាប័នអមស្ថានទូត តំណាងសហគមន៍ជនវៀតណាមនិងអាជីវកម្មវៀតណាមដែលកំពុងធ្វើការនៅកម្ពុជា បានរៀបចំពិធីអុជធូបរំលឹកដល់វិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅស្តូបមិត្តភាពវៀតណាម - កម្ពុជា ក្នុងឱកាសទិវាបុណ្យជាតិ ថ្ងៃទី ២ កញ្ញា។
 
គណៈប្រតិភូបានអុជធូប ដើម្បីរំលឹកវិញ្ញាណក្ខន្ធកងទ័ពស្ម័គ្រចិត្តវៀតណាមរាប់ម៉ឺននាក់ ដែលបានពលីកម្មដើម្បីជាថ្នូរនឹងសន្តិភាពនិងវិបុលភាពសម្រាប់ប្រទេសកម្ពុជា។ លោក Chau Van Chi ប្រធានសមាគមខ្មែរ - វៀតណាមបានបញ្ជាក់ថា៖ “ទិវាបុណ្យជាតិ ថ្ងៃទី ២ កញ្ញា គឺជាពិធីបុណ្យដ៏មានអត្ថន័យសម្រាប់ប្រជាជនដើមកំណើតវៀតណាម។ បងប្អូនដើមកំណើតវៀត ណាមនៅទីនេះ តែងតែឆ្ពោះទៅស្រុកកំណើតជានិច្ច។ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលកិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិកាន់តែរឹងមាំនិងរីកចម្រើនដោយឥតឈប់ឈរ។ ហើយ នៅថ្ងៃទី ២ ខែកញ្ញា ជារៀងរាល់ឆ្នាំប្រជាជនដើមកំណើតវៀត ណាម យើងទាំងអស់ តែងតែប្រារព្ធពិធីរំលឹកបុណ្យជាតិ”។

ក្នុងឱកាសនេះ សហគមន៍ជនវៀតណាមនៅកម្ពុជា បានរៀបចំការផ្តល់អំណោយជូនដល់គ្រួសារវៀតណាមដែលមានជីវភាពរស់នៅលំបាកផងដែរ៕

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​


វៀតណាមនិងអូស្ត្រាលីរួមគ្នាបង្កើតកម្លាំងជំរុញកំណើនថ្មី

វៀតណាមនិងអូស្ត្រាលីរួមគ្នាបង្កើតកម្លាំងជំរុញកំណើនថ្មី

វៀតណាមចាត់ទុកអូស្ត្រាលីជាដៃគូសំខាន់មួយរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងនៅចំពោះមុខឱកាសថ្មីៗ ជាច្រើន ហើយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយត្រូវការលើកកម្ពស់បន្ថែមទៀត ដើម្បីឱ្យកាន់តែមានខ្លឹមសារ និងមានប្រសិទ្ធភាព។

Top