• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហករណ៍និងនិន្នាការផ្លាស់ប្តូរបៃតងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

“ការផ្លាស់ប្តូរផលិតកម្មបៃតងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” គឺជាប្រធានបទនៃវេទិកាសហករណ៍ឆ្នាំ ២០២៥ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១១ មេសា នៅទីក្រុងហាណូយ។

ព្រឹត្តិការណ៍នេះត្រូវបានសម្ព័ន្ធសហករណ៍វៀតណាមរៀបចំឡើងក្នុងបរិបទដែលវៀតណាមឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង ការអភិវឌ្ឍប្រកបដោយចីរភាព និងប្តេជ្ញាសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។

ថ្លែងមតិនៅវេទិកានេះ ឧបនាយករដ្ឋមន្ត្រីលោក Nguyen Chi Dung បានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃការប្រែប្រួលយ៉ាងខ្លាំងនៃសេដ្ឋកិច្ចពិភពលោក ការផ្លាស់ប្តូរពណ៌បៃតងលែងជាជម្រើសទៀតហើយ ប៉ុន្តែបានក្លាយទៅជាតម្រូវការចាំបាច់សម្រាប់គ្រប់វិស័យសេដ្ឋកិច្ច។ ដូច្នេះហើយ រដ្ឋាភិបាលប្តេជ្ញារួមដំណើរ និងបង្កើតការលើកទឹកចិត្តដ៏ខ្លាំងក្លា តាមរយៈយន្តការនិង គោលនយោបាយសម្រាប់វិស័យសេដ្ឋកិច្ចសហករណ៍ ក្នុងការងើបឡើង និងអភិវឌ្ឍក្នុងទិសដៅទំនើប និងមានប្រសិទ្ធភាព។ ឧបនាយករដ្ឋមន្ត្រីលោក Nguyen Chi Dung បានស្នើថា៖ “ក្រសួង ស្ថាប័ន និងមូលដ្ឋាន ត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយអនុគ្រោះ ដើម្បីលើកទឹកចិត្តសហករណ៍ក្នុងការវិនិយោគលើការផ្លាស់ប្តូរឌីជីថល ស្រាវជ្រាវ អនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងផលិតកម្ម អាជីវកម្ម និងកិច្ចសហប្រតិបត្តិការ ស្របតាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ៥៧ នៃការិយាល័យនយោបាយ ស្តីពីលក្ខណៈទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងការច្នៃប្រឌិតជាតិ។ អាស្រ័យហេតុនេះ បង្កើតទំនាក់ទំនងខ្សែសង្វាក់តម្លៃ ចាប់យកនិន្នាការនៃការផ្លាស់ប្តូរផលិតកម្មបៃតង សេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព”៕

សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសម្របសម្រួលជាមួយគណៈកម្មាធិ ការឃោសនានិងអប់រំមជ្ឈិម ក្រសួងការបរទេស និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ រៀបចំសន្និសីទសារព័ត៌មានស្តីពីសកម្មភាពផ្សព្វ ផ្សាយដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥- ៣០ មេសា ២០២៥)។

Top