• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្ព័ន្ធក្រុមហ៊ុន Hyosung (កូរ៉េខាងត្បូង) គ្រោងនឹងវិនិយោគ ៤ ពាន់លានដុល្លារ អាមេរិកបន្ថែមទៀតនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យ Hyosung យកចិត្តទុក ដាក់ជានិច្ចចំពោះការការពារបរិស្ថាន ជំរុញការតភ្ជាប់ជាមួយសហគ្រាសក្នុងស្រុក និង ធានាសុខុមាលភាពសម្រាប់ពលករ។
នាយករដ្ឋមន្ត្រីវៀត ណាមលោក ហ្វាម មិញជីញទទួលជួបលោក Cho Hyun-joon ប្រធានសម្ព័ន្ធក្រុមហ៊ុន Hyosung  (កូរ៉េខាងត្បូង)។ (រូបថត៖ VNA)

ថ្លែងក្នុងជំនួបជាមួយលោក Cho Hyun-joon ប្រធានសម្ព័ន្ធក្រុមហ៊ុន Hyosung  (កូរ៉េខាងត្បូង ) នារសៀលថ្ងៃទី១៤ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត ណាមលោក ហ្វាម មិញជីញ មានបំណងថា Hyosung  នឹងបន្តពង្រីកលទ្ធផលអាជីវ កម្មរបស់ខ្លួន ហើយពង្រីកការវិនិយោគឆ្ពោះទៅរកគោលដៅថ្មីកាន់តែខ្ពស់នាពេល ខាងមុខ; អះអាងថា វៀតណាមនឹងបន្តរួមដំណើរ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គម្រោងវិនិយោគអាជីវកម្មនានារបស់សម្ព័ន្ធក្រុមហ៊ុនប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងអភិវឌ្ឍន៍ប្រកបដោយភាពស្អាតស្អំ និរន្តរភាព និងផលចំណេញនៅ វៀតណាម។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យ Hyosung យកចិត្តទុក ដាក់ជានិច្ចចំពោះការការពារបរិស្ថាន ជំរុញការតភ្ជាប់ជាមួយសហគ្រាសក្នុងស្រុក និង ធានាសុខុមាលភាពសម្រាប់ពលករ។
រីឯខ្លួនវិញ ប្រធានសម្ព័ន្ធក្រុមហ៊ុន Hyosung បានឲ្យដឹងថា Hyosung កំពុង បំពេញការសន្យាអំពីការដាក់អនាគតរយៈពេល ១០០ ឆ្នាំខាងមុខនៅវៀតណាមដោយ គ្រោងនឹងវិនិយោគបន្ថែម ៤ ពាន់លានដុល្លារអាមេរិកអាមេរិក បង្កើតការងារថ្មី ប្រហែល ១០ ពាន់កន្លែង និងរួមចំណែកបន្ថែមទៀតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ វៀតណាម។ នៅពេលអនាគតដ៏ខ្លី Hyosung បន្តពង្រីកការវិនិយោគលើគម្រោងនានា ក្នុងវិស័យ៖ មជ្ឈមណ្ឌលទិន្នន័យ ការផលិតនូវផលិតផល សម្ភារៈឧស្សាហកម្មខ្ពស់ រោងចក្រជីវឥន្ធនៈប្រកបដោយនិរន្តរភាព និងការផលិតសរសៃកាបូន។ Hyosung ក៏កំពុងធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិ Abu Dhabi (ADNOC) របស់ អេមីរ៉ាតអារ៉ាប់រួម (UAE) ដើម្បីអញ្ជើញធ្វើជាដៃគូឱ្យវិនិយោគរួមគ្នាក្នុងគម្រោងនានា នៅ វៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អាមេរិកសង្ឃឹមថា កូរ៉េខាងត្បូង​នឹងឆ្ពោះទៅរកស្ថិរភាព

អាមេរិកសង្ឃឹមថា កូរ៉េខាងត្បូង​នឹងឆ្ពោះទៅរកស្ថិរភាព

រដ្ឋបាលសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣ ខែមករា បានបង្ហាញក្តីសង្ឃឹមថា កូរ៉េខាងត្បូងនឹងឆ្ពោះទៅរកស្ថិរភាព និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ផលប្រយោជន៍រួម។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានធ្វើសេចក្តីប្រកាសខាងលើ បន្ទាប់ពីទីភ្នាក់ងារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូងកាលពីថ្ងៃទី ៣ មករា បានបញ្ឈប់ការព្យាយាមចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ពីបទដាក់ច្បាប់អាជ្ញាសឹក បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារយៈពេលជាច្រើនម៉ោងរវាងក្រុមអ្នកស៊ើបអង្កេតនិងកម្លាំងសន្តិសុខដែលការពារប្រធានាធិបតី។

Top