• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្ព័ន្ធក្រុមហ៊ុននិងអង្គភាពអាជីវកម្មជាច្រើនជួយឧបត្ថម្ភមូលនិធិទិញវ៉ាក់សាំងការពារកូវីដ-១៩

ក្រសួងសុខាភិបាលសង្ឃឹមថា អង្គភាពទាំងអស់បន្តរួមដំណើរជាមួយវិស័យសុខាភិបាលនិងប្រទេសទាំងមូលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
 

អ្នកតំណាងក្រុមហ៊ុន T&T គ្រុបបានប្រគល់ជានិមិត្តរូបវ៉ាក់សាំងចំនួន ១ លានដូស ដើម្បីជួយឧបត្ថម្ភដល់ការបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ (រូបថត៖ TTXVN)


នាថ្ងៃទី ២៥ ឧសភា លោក Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀត ណាមបានទទួលជំនួយឧបត្ថម្ភចំនួន ១៥៥ ពាន់ លានដុង; ១ លានដុល្លារនិងវ៉ាក់សាំងចំនួន ១ លានដូស ពីសម្ព័ន្ធក្រុមហ៊ុននិងអង្គភាពអាជីវកម្មសម្រាប់ការទិញនិងចាក់វ៉ាក់សាំងការពារកូវីដ-១៩។ អញ្ជើញថ្លែងនៅក្នុងពិធីទទួលជំនួយនេះរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long មានប្រសាសន៍ថា ការជួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ព័ន្ធក្រុមហ៊ុននិងអង្គភាពអាជីវកម្មទាំងនេះ ពិតជាមានប្រសិទ្ធភាព ដែលរួមចំណែកដល់ជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅវៀតណាម។ ក្រសួងសុខាភិបាលសង្ឃឹមថា អង្គភាពទាំងអស់បន្តរួមដំណើរជាមួយវិស័យសុខាភិ បាលនិងប្រទេសទាំងមូលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ ទស្សនដឹកនាំរបស់ការិយាល័យនយោបាយគឺប្រមូលធនធានទាំងអស់ក្នុងសង្គម ដើម្បីធ្វើយ៉ាងម៉េច វៀតណាមអាចទទួលបានវ៉ាក់សាំងការពារកូវីដ ១៩ យ៉ាងឆាប់រហ័សនិងធានាឲ្យប្រជាជនគ្រប់រូបបានចាក់វ៉ាក់សាំង ដើម្បីគ្រប់គ្រងជំងឺនិងនាំជីវភាពរស់នៅ វិលត្រឡប់មករកភាពធម្មតាឡើងវិញ។ ទន្ទឹមនឹងការខិតខំស្វែងរកនិងទាក់ទងផ្ទាល់នឹងវ៉ាក់សាំងពីខាងក្រៅ ក្រសួងសុខាភិបាលបាននិងកំពុងធ្វើការយ៉ាងសកម្មជាមួយដៃគូដោយកៀរគរសម្ព័ន្ធក្រុមហ៊ុនអង្គភាពអាជីវកម្មមួយចំនួន ឱ្យចូលរួមក្នុងការផលិតវ៉ាក់សាំងការពារកូវីដ - ១៩ ដោយមានគោលដៅថា នៅឆ្នាំ ២០២២ នឹងនឹងមានវ៉ាក់សាំងការពារកូវីដ ១៩  “Made in Viet Nam” ជាក់ជាពុំខាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

COP២៨៖ ប្រទេសជាង ១៣០ ប្តេជ្ញាដាក់​បញ្ចូល​ផលិតកម្មស្បៀងអាហារ​ទៅក្នុងផែនការកាត់បន្ថយការបំភាយឧស្ម័ន

COP២៨៖ ប្រទេសជាង ១៣០ ប្តេជ្ញាដាក់​បញ្ចូល​ផលិតកម្មស្បៀងអាហារ​ទៅក្នុងផែនការកាត់បន្ថយការបំភាយឧស្ម័ន

កាលពីថ្ងៃទី ១ ខែធ្នូ ក្នុងសន្និសីទលើកទី ២៨ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៨) នៅទីក្រុងឌូបៃ អេមីរ៉ាត់អារ៉ាប់រួម (UAE) ប្រទេសចំនួនជាង ១៣០នៅជុំវិញពិភពលោកបានឯកភាពគ្នាក្នុងការរួមបញ្ចូលបញ្ហាស្បៀងអាហារ និងកសិកម្មទៅក្នុងផែនការសកម្មភាពអាកាសធាតុជាតិ។

Top