• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្ពោធប្រព័ន្ធ e-Cabinet (ប្រព័ន្ធព័ត៌មានបម្រើការប្រជុំនិងដោះស្រាយការងាររបស់រដ្ឋាភិបាល)


 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រតិបត្តិកិច្ចប្រជុំរដ្ឋាភិបាលដើមដំបូងតាមរយៈប្រព័ន្ធ e-Cabinet (រូបថត៖ VGP)
 

 នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ ប្រព័ន្ធព័ត៌មានបម្រើការ ប្រជុំនិង​ដោះស្រាយ​ការងា​រ​របស់​រដ្ឋាភិបាលវៀតណាម (e-​Cabinet) ត្រូវបានបើ​ក​ សម្ពោធជាផ្លូវការ។ 

អញ្ជើញ​ចូលរួមពិធីសម្ពោធនេះមានវត្តមាននាយករដ្ឋមន្រ្តីរដ្ឋា ភិបាលលោក Nguyen Xuan Phuc ប្រធាន​គណៈ​ចាត់​តាំង​មជ្ឈឹមលោក Pham Minh Chinh បណ្ដាឧបនាយករដ្ឋមន្រ្តី រួមជាមួយ​ថ្នាក់​ដឹក​នាំ​នៃក្រសួង​និង​ស្ថាប័ន​នានាផង​ដែរ​។
 
e-Cabinet នឹងជួយឧ​បត្ថម្ភជាច្រើនដល់កិច្ចប្រជុំរបស់រដ្ឋាភិបាល ដោយមាន មុខងារយ៉ាងគ្រប់គ្រាន់ដូចជា៖ ធ្វើបច្ចុប្បន្ន​ភាព គ្រប់គ្រង ផ្ទុកបម្រុងឯកសារនៃ កិច្ចប្រជុំ ព្រមទាំងគ្រប់គ្រង​កិច្ច​ប្រជុំ​ចាប់​តាំង​ពីសមាជិក​ចូល​រួម ខ្លឹមសារកម្មវិធី សុន្ទរកថា ការពិភាក្សា ចូលរួមផ្ដល់មតិ និងបោះឆ្នោតតាមបណ្ដាញអ៊ីនធឺណិត របស់​គណៈ​រដ្ឋមន្រ្តី។ សមាជិករដ្ឋាភិបាលទោះបីជាអវត្តមាននៅកិច្ចប្រជុំក្ដី ប៉ុន្តែ អាចចូល​រួម​ផ្ដល់​មតិ​និង​បោះឆ្នោត​តាមរ​យៈ​ឧបករណ៍ចល័ត។ ក្រៅពីនោះ e-Cabinet ក៏មានមុខងារជួយ​ឧបត្ថម្ភ​ដល់ការដោះ​ស្រាយកា​រ​ងារ​របស់​រដ្ឋាភិបាល​ ទៀត​ផង។
 
ប្រព័ន្ធ e-Cabinet ត្រូវបានសម្ព័ន្ធក្រុមហ៊ុន Viettel កសាងឡើងប្រកបដោយ សន្តិសុខនិង​សុវត្ថិភាព​ព័ត៌មាន​ខ្ពស់​។ គោលដៅនៃប្រព័ន្ធនេះគឺកាត់បន្ថយពេល វេលានៃកិច្ចប្រជុំរបស់រដ្ឋាភិបាល ក៏ដូច​ជាកាត់​បន្ថយ​ការប្រើ​ប្រាស់​ឯកសារ​ ក្រដាស​​ក្នុងកិច្ចប្រជុំផងដែរ។
 
បន្ទាប់ពីការ​បើក​សម្ពោធប្រព័ន្ធ e-Cabinet នោះ នាយករ​ដ្ឋមន្រ្តីវៀតណាម លោ​ក Nguyen Xuan Phuc បាន​អញ្ជើញ​ធ្វើជាអធិបតីក្នុង​កិច្ចប្រជុំរដ្ឋាភិបាល ដើមដំបូងតាម​រយៈ​ប្រព័ន្ធនេះ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top