• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបពិភាក្សាការងារជាមួយគ្នា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបពិភក្សាការងារ នៅព្រឹកថ្ងៃសៅរ៍ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។
  សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបពិភក្សាការងារ នៅព្រឹកថ្ងៃសៅរ៍ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។

បន្ទាប់មកថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរនឹងអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងរដ្ឋសភាកម្ពុជា-វៀតណាម និងបានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នារវាងអគ្គលេខាដ្ឋានរដ្ឋសភាកម្ពុជា និងខុទ្ទកាល័យរដ្ឋសភាវៀតណាម សំដៅពង្រឹងពង្រីកសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរឱ្យកាន់តែស៊ីជម្រៅ ទូលំទូលាយ ឆ្លើយតបនឹងបរិបទជាក់ស្តែងផងដែរ។

តបតាមការអញ្ជើញរបស់សម្តេច ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។ បន្ទាប់មកប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះបន្តទៀត។

  សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងរួមគ្នាក្នុងការពង្រឹងពង្រីកសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ។ (រូបថត៖ បណ្តាញ​សង្គម​សម្តេច ហេង​​​​​​សំរិន)  

ក្នុងជំនួបពិភាក្សាទ្វេភាគីនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា-វៀតណាម មានការវិវឌ្ឍកាន់តែរីកចម្រើន និងស្អិតរមួត ហើយភាគីទាំងពីរបានឯកភាព និងចុះអនុស្សរណៈ នៃកិច្ចព្រមព្រៀងជាមួយគ្នា សំដៅបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការគ្រប់កម្រិត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច នៃថ្នាក់ដឹកនាំជាន់ខ្ពស់ ការផ្លាស់ប្តូរបទពិសោធន៍រវាងគណៈកម្មការជំនាញ និងមន្រ្តីជំនាញ ការចែករំលែកព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាអន្តរសភាក្នុងតំបន់ និងអន្តរជាតិ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្ថែមថា រដ្ឋសភាកម្ពុជាពេញចិត្ត និងគាំទ្រចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរនាពេលកន្លងមក។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសម្តែងក្តីរីករាយចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ពិសេសរវាងរដ្ឋសភាប្រទេសទំាងពីរ មានការរីកចម្រើនជាលំដាប់ ទំាងនៅក្នុងកម្រិតទ្វេភាគីនិងអន្តរជាតិ។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើ សម្តេចប្រធានរដ្ឋសភាជួយជំរុញ និងបង្កលក្ខណៈកាន់តែងាយស្រួលនៅក្នុងលើកកម្ពស់កិច្ចសហប្រតិបត្តិការនេះ ឱ្យបាននៅគ្រប់កម្រិតទំាងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការ សមាជិកសភាស្រ្តី សមាជិកសភាវ័យក្មេង និងកម្រិតមន្រ្តីបច្ចេកទេស។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជូនពរដល់រដ្ឋសភាកម្ពុជារៀបចំមហាសន្និបាតAIPA លើកទី៤៣ ទទួលបានជោគជ័យ។ ជាមួយគ្នានេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ក៏បានអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដែលធ្វើឱ្យកិត្យានុភាព និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិកាន់តែសំខាន់ឡើង៕

បណ្តាញ​សង្គម​សម្តេច ហេង ​​​​​​សំរិន

ទីក្រុងហាណូយជំរុញតម្រូវការទេសចរណ៍តាមរយៈមហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២

ទីក្រុងហាណូយជំរុញតម្រូវការទេសចរណ៍តាមរយៈមហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២

មហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២ ខែធ្នូ ដល់ថ្ងៃទី ៤ ខែធ្នូ) នៅតំបន់វិថីដើរថ្មើរជើងបឹង Hoan Kiem ផ្លូវ Hang Khay ផ្លូវ Hang Bai និងនៅបរិវេណវិមានស្ដេច Ly Thai To។

Top