• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី ៤២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៖ លើកកម្ពស់រដ្ឋាភិបាលស្ថាបនានិងអភិវឌ្ឍន៍

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Tran Thanh Man គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកសម័យប្រជុំលើកទី ៤២។
ទិដ្ឋភាពនៃកិច្ច​ប្រជុំ។ រូបថត៖ VNA

ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស្រី Pham Thi Thanh Tra បានឲ្យដឹងថា រដ្ឋាភិបាលបានស្នើឱ្យរដ្ឋសភាពិចារណាលើការសម្រេចចិត្តស្តីពីរចនាសម្ព័ន្ធនៃការរៀបចំរបស់រដ្ឋាភិបាលអាណត្តិទី ១៥ ដែលក្នុងនោះមានក្រសួងចំនួន ១៤ និងស្ថាប័នស្មើក្រសួងចំនួន ៣។ ក្នុងនោះ រដ្ឋាភិបាលនឹងបង្កើតក្រសួងថ្មីចំនួន ៦ ដោយឈរលើមូលដ្ឋាននៃការរួមបញ្ចូលគ្នា និងរៀបចំឡើងវិញ ក្រសួង ស្ថាប័នចំនួន ១១ នាពេលបច្ចុប្បន្ន។ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានមានប្រសាសន៍ថា៖ “យើងកំពុងធ្វើវិសោធនកម្មច្បាប់ស្តីពីការរៀបចំរដ្ឋាភិបាល ដូច្នេះរដ្ឋសភាគួរតែធ្វើវិមជ្ឈការ និងផ្ទេរអំណាចឲ្យរដ្ឋាភិបាលបន្ថែមទៀត ដើម្បីឲ្យរដ្ឋាភិបាលអាចដោះស្រាយការលំបាក និងការជំពាក់ជំពិន នាពេលបច្ចុប្បន្ន និងអនាគតសម្រាប់ប្រទេសជាតិអភិវឌ្ឍន៍។ វិសោធនកម្មត្រូវធានានូវសមកាលកម្ម និងការឯកភាពនៃបទប្បញ្ញត្តិទាក់ទងនឹងវិមជ្ឈការនៃច្បាប់នេះជាមួយនឹងច្បាប់ ស្តីពីការរៀបចំអាជ្ញាធរមូលដ្ឋាន ច្បាប់រៀបចំរដ្ឋសភា (ធ្វើវិសោធនកម្ម) ត្រូវមានភាពរលូននិងប្រកបដោយ សមកាលកម្ម”។

នៅព្រឹកនេះផងដែរ អញ្ជើញផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអាជ្ញាធរមូលដ្ឋាន (ធ្វើវិសោធនកម្ម) គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានឯកភាពជាមូលដ្ឋានលើសំណើរបស់រដ្ឋាភិបាលស្តីពី ការកែ សម្រួលការរៀបចំទម្រង់បែបបទរដ្ឋបាលមូលដ្ឋាន និងថ្នាក់រដ្ឋបាលមូលដ្ឋានតាមប្រភេទនីមួយៗ នៃអង្គភាពរដ្ឋបាលស្របតាមភូមិសាស្ត្រនៃទីក្រុង តំបន់ជនបទ តំបន់ព្រៃភ្នំ និងកោះសមុទ្រ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

យោងតាមអ្នកយកព័ត៌មានពិសេសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នាព្រឹកថ្ងៃទី១២ ខែមីនា (ម៉ោងក្នុងតំបន់) នៅវិមានរដ្ឋសភាសិង្ហបុរី នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសិង្ហបុរី លោក Lawrence Wong អគ្គលេខាធិការបក្សសកម្មភាពប្រជាជនសិង្ហបុរី (PAP) បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍អគ្គលេ ខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ សិង្ហបុរី។

Top