• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី ២៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៖ ចាប់ផ្តើមសកម្មភាពសួរ-ឆ្លើយដេញដោល

នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំ Dien Hong វិមានរដ្ឋសភា ក្នុងក្របខ័ណ្ឌ សម័យប្រជុំលើកទី២៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកសម័យប្រជុំសួរ-ឆ្លើយសំណួរដេញដោល។ អញ្ជើញចូលរួមសម័យសួរដេញដោលនៅវិមានរដ្ឋសភា មាន វត្តមានប្រធានរដ្ឋវៀតណាមលោក Vo Van Thuong។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Le Thanh Long ឆ្លើយសំណួរដេញដោល។ (រូបថត៖ VNA)

សម័យប្រជុំសួរ-ឆ្លើយសំណួរដេញដោលប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃ ដែលត្រូវបាន រៀបចំឡើងដោយតភ្ជាប់ផ្ទាល់តាមប្រព័ន្ធវីដេអូអនឡាញទៅកាន់គណៈប្រតិភូរដ្ឋសភាចំនួន ៦២ នៅតាមបណ្តាខេត្ត-ក្រុងក្រោមឱវាទមជ្ឈិម។ នាពេលព្រឹក សមាជិករដ្ឋសភា បានសួរដេញដោលអំពីបញ្ហានានាដែលស្ថិតក្រោមការទទួលខុសត្រូវរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Le Thanh Long ដូចជា៖ ដំណោះស្រាយលើកកំពស់គុណភាព ប្រព័ន្ធច្បាប់; ស្ថានភាពបច្ចុប្បន្ន និងដំណោះស្រាយដើម្បីជំនះលើបញ្ហាជំពាក់ជំពិន លើកកំពស់ប្រសិទ្ធភាពនៃការដេញថ្លៃទ្រព្យសម្បត្តិ និងការវាយតម្លៃយុត្តិធម៌។ ថ្លែង មតិក្នុងសម័យប្រជុំសួរដេញដោល ប្រធានរដ្ឋសភា លោក Vuong Dinh Hue បាន សង្កត់ធ្ងន់ថា នេះសុទ្ធតែជាបញ្ហាបន្ទាន់ដែលទទួលបានការយកចិត្តទុកដាក់ពិសេសពី អ្នកបោះឆ្នោត ប្រជាជន និងសមាជិករដ្ឋសភា។

នាពេលរសៀល សមាជិករដ្ឋសភានឹងសួរដេញដោលរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទលោក Le Minh Hoan អំពីខ្លឹមសារនានាដូចជា៖ ដំណោះស្រាយ ជំនះពុះពារលើការលំបាកក្នុងការនាំចេញកសិផល; សកម្មភាពធ្វើអាជីវកម្ម ការពារ និងអភិវឌ្ឍន៍ធនធានជលផល ដំណោះស្រាយដើម្បីដកកាតលឿងរបស់គណៈ កម្មាធិការអឺរ៉ុបសម្រាប់ជលផល; ការធានាសន្តិសុខស្បៀងអាហារ និងការនាំចេញ អង្ករក្នុងរយៈពេលបច្ចុប្បន្ន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

នារសៀលម្សិលមិញ (ថ្ងៃទី ២១ ខែកញ្ញា តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានទទួលជួបលោក Thomas R. Hardy នាយកស្តីទី ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA)។

Top