ព័ត៌មាន
សម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥៖ ស្នើរដ្ឋសភាផ្តល់សច្ចាប័នលើឯកសារចូលជាសមាជិក CPTPP របស់ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង
អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បង្ហាញសេចក្ដីសំណើរផ្តល់សច្ចាប័នលើឯកសារអំពីការចូលជាសមាជិក CPTPP របស់ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង។ (រូបថត៖ VNA)
ដោយវាយតំលៃពីឥទ្ធិពលនៃការចូលជាសមាជិក CPTPP របស់ ចក្រភព អង់គ្លេស លោកស្រីអនុប្រធានរដ្ឋបាននិយាយថា នៅកម្រិតទ្វេភាគី វៀតណាមនិង អង់គ្លេសមានទំនាក់ទំនង FTA ទ្វេភាគីរួចហើយ។ ការចូលជាសមាជិក CPTPP របស់ ចក្រភពអង់គ្លេស នឹងរួមចំណែកពង្រឹងតួនាទីរបស់វៀតណាមចំពោះចក្រភពអង់គ្លេស នៅក្នុងតំបន់នេះ; រួមចំណែកលើកកំពស់ឋានៈរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ចអន្តរជាតិ និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយចក្រភពអង់គ្លេស។ ជាពិសេស ការដែលចក្រភពអង់គ្លេសទទួលស្គាល់នូវរបបសេដ្ឋកិច្ចទីផ្សាររបស់ វៀតណាមក៏មានសារៈសំខាន់ផងដែរ ដែលបង្កើតមូលដ្ឋានបន្ថែមសម្រាប់វៀតណាម បន្តបញ្ចុះបញ្ចូលប្រទេសផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិកឲ្យទទួលស្គាល់វៀតណាម ជាសេដ្ឋកិច្ចទីផ្សារ។ នៅកម្រិតពហុភាគីវិញ ការចូលជាសមាជិក CPTPP របស់ ចក្រភពអង់គ្លេស នឹងរួមចំណែកតភ្ជាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងអាមេរិកជាមួយអឺរ៉ុប ជួយលើកកំពស់ CPTPP ពីកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌតំបន់ទៅជាកិច្ចព្រមព្រៀង សកលមួយ។ អាស្រ័យហេតុនេះ លោកស្រីអនុប្រធានរដ្ឋបានឲ្យដឹងថា រដ្ឋាភិបាលស្នើ ឱ្យផ្តល់សច្ចាប័នលើឯកសារនេះនៅសម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥ ដូច្នេះ វៀតណាមនឹងស្ថិតក្នុងចំណោមប្រទេស CPTPP ចំនួន ៦ ដែលផ្ដល់សច្ចាប័ន លើពិធីសារដំបូងគេ។
បង្ហាញរបាយការណ៍ត្រួតពិនិត្យនៅសម័យប្រជុំ ប្រធានគណៈកម្មាធិការកិច្ចការ បរទេសនៃរដ្ឋសភា លោក Vu Hai Ha បានឲ្យដឹងថា គណៈកម្មាធិការកិច្ចការបរទេស បានឯកភាពលើភាពចាំបាច់នៃការផ្តល់សច្ចាប័នលើឯកសារនេះ៕