• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥ បញ្ជាក់ពីការច្នៃប្រឌិត និងការលើកកម្ពស់គុណភាពនៃសកម្មភាពរបស់រដ្ឋសភា

សម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី ១៥ បានបញ្ចប់កាលពីចុងសប្តាហ៍មុន បន្ទាប់ពីរយៈពេលធ្វើការអស់ ២៣ ថ្ងៃ ប្រកបដោយប្រជាធិបតេយ្យ និងការស្រុះចិត្តគំនិត្តខ្ពស់។ ជោគជ័យនៃសម័យប្រជុំបន្តបញ្ជាក់ពីការទទួលខុសត្រូវ ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋសភា ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំ និងដំណើរការនៃកិច្ចប្រជុំ។
សមាជិកសភាបោះឆ្នោតលើខ្លឹមសារជាច្រើននៃសម័យប្រជុំតាមប្រព័ន្ធអេឡិចត្រូនិក (រូបថត៖ quochoi.vn)

ទន្ទឹមនឹងនោះ បញ្ជាក់ពីការច្នៃប្រឌិត និងការលើកកម្ពស់គុណភាពនៃរបៀបវារៈក៏ដូចជាខ្លឹមសារនៃកិច្ចប្រជុំ ។

នៅក្នុងសម័យប្រជុំនេះ រដ្ឋសភាមានការផ្លាស់ប្តូរជាច្រើនក្នុងការរៀបចំ និងខ្លឹមសារនៃសម័យប្រជុំ ក៏ដូចជាការពិភាក្សាជាក្រុម។ សមាជិករដ្ឋសភាមានមតិយ៉ាងជ្រាលជ្រៅក្នុងវិស័យជាច្រើន។ ការស្ថិតិបង្ហាញថា មានមតិចំនួន ១.៥៣៣ ត្រូវបានសមាជិកសភាលើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាជាក្រុមចំនួន ១០ ហើយមតិ ៨០០ បានសមាជិកសភាថ្លែង  និងការជជែកដេញដោល ក្នុងកិច្ចពិភាក្សាចំនួន ៣០ នៅសាលប្រជុំ។ សមាជិការសភា Nguyen Thi Suu នៅខេត្ត Thua Thien Hue បានពិនិត្យថា៖

ក្នុងកិច្ចប្រជុំពិភាក្សាជាក្រុម ក៏ដូចជាកិច្ចប្រជុំពិភាក្សានៅក្នុងសាលប្រជុំនោះ មានការចុះឈ្មោះផ្តល់សំណួរជាច្រើន របស់សមាជិកសភា។ ប្រការនេះបង្ហាញថា សមាជិកសភាត្រូវសិក្សាគ្រប់ជ្រុងជ្រោយនូវឯកសារ សេចក្តីព្រាងច្បាប់ សេចក្តីព្រាងសេចក្តីសម្រេចនានា ហើយចង់បង្ហាញឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា និងប្រមូលផ្តុំមតិរបស់អ្នកបោះឆ្នោតនៅកន្លែងដែលសមាជិកសភាឈរឈ្មោះបោះឆ្នោតជូនអ្នកបោះឆ្នោតទូទាំងប្រទេស  នៅលើវិស័យដែលកំពុងទទួលបានការយកចិត្តទុកដាក់

សម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី ១៥ បានកត់សម្គាល់ជាលើកដំបូងនូវរបាយការណ៍ស្តីពីលទ្ធផលនៃការត្រួតពិនិត្យការដោះស្រាយ  ឆ្លើយតបទៅនឹងសំណើររបស់អ្នកបោះឆ្នោតដែលបានពិភាក្សានៅរដ្ឋសភា ដោយបង្ហាញកាន់តែច្បាស់អំពីការទទួលខុសត្រូវរបស់រដ្ឋសភាចំពោះអ្នកបោះឆ្នោត និងប្រជាពលរដ្ឋ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងហានូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីខ្លឹមសារដូចជា៖ ការកសាងយុទ្ធសាស្ត្រជាតិស្តីពីរ៉ែដីកម្រ; សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីយន្តការដោះស្រាយការលំបាក និងបញ្ហារាំងស្ទះចំពោះបណ្តាគម្រោង BT អន្តរកាល (គម្រោងវិនិយោគសាងសង់តាមទម្រង់នៃកិច្ចសន្យាសាងសង់-ផ្ទេរប្រគល់) និងខ្លឹមសារមួយចំនួនទៀត។

Top