• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី៥រដ្ឋសភានីតិកាលទី១៥ នឹងបើកនៅថ្ងៃទី២២ ខែឧសភា

នៅសម័យប្រជុំត្រៀមមុនពេលបើកសម័យប្រជុំ សមាជិករដ្ឋសភាបានស្តាប់ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងសុន្ទរកថា; ស្តាប់របាយការណ៍ស្តីពីការទទួលយក ការបកស្រាយបំភ្លឺ និងការកែតម្រូវសេចក្ដីព្រាងកម្មវិធីនៃសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី១៥។ បន្ទាប់នោះ រដ្ឋសភាបានពិភាក្សា ហើយបោះឆ្នោតអនុម័តលើកម្មវិធីសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥។
សម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៥។ (រូបថត៖ quochoi.vn)

នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ នឹងបើកយ៉ាងឱឡារិកនៅវិមានរដ្ឋសភា រដ្ឋធានីហាណូយ។ មុននឹងបើកសម័យប្រជុំ ថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម សមាជិករដ្ឋសភានឹងដាក់កម្រងផ្កា ហើយចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។

នៅសម័យប្រជុំត្រៀមមុនពេលបើកសម័យប្រជុំ សមាជិករដ្ឋសភាបានស្តាប់ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងសុន្ទរកថា; ស្តាប់របាយការណ៍ស្តីពីការទទួលយក ការបកស្រាយបំភ្លឺ និងការកែតម្រូវសេចក្ដីព្រាងកម្មវិធីនៃសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី១៥។ បន្ទាប់នោះ រដ្ឋសភាបានពិភាក្សា ហើយបោះឆ្នោតអនុម័តលើកម្មវិធីសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥។

សម័យបើក នឹងត្រូវបានផ្សាយបន្តផ្ទាល់ដោយវិទ្យុសម្លេងវៀតណាម (VOV១) ទូរទស្សន៍វៀតណាម (VTV១) និងទូរទស្សន៍រដ្ឋសភា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

កាលពីរសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung បានទទួលជួបអនុប្រធានទីមួយនៃរដ្ឋសភាក្រិក លោក Ioannis Plakiotakis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។

Top