• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី៣២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនឹងបើកនាថ្ងៃទី១៥ មេសា

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងអញ្ជើញចូលរួម ថ្លែងសុន្ទរកថាបើក ហើយរួមជាមួយអនុប្រធានរដ្ឋសភា ឆ្លាស់គ្នាគ្រប់គ្រងរបៀបវារៈនៃសម័យប្រជុំ។

តាមការរំពឹងទុក សម័យប្រជុំលើកទី៣២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៥ មេសា នៅសាលប្រជុំ Tan Trao វិមានរដ្ឋសភា។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងអញ្ជើញចូលរួម ថ្លែងសុន្ទរកថាបើក ហើយរួមជាមួយអនុប្រធានរដ្ឋសភា ឆ្លាស់គ្នាគ្រប់គ្រងរបៀបវារៈនៃសម័យប្រជុំ។

ក្នុងសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់មួយចំនួន កម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិសម្រាប់ឆ្នាំ២០២៥ និងកែសម្រួលកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិសម្រាប់ឆ្នាំ២០២៤។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិនិត្យមើល និងផ្តល់យោបល់លើរបាយការណ៍ និងលទ្ធផលឃ្លាំមើលសកម្មភាពមួយចំនួនរបស់រដ្ឋសភា; ផ្តល់យោបល់លើរបាយការណ៍មួយចំនួនស្តីពីការសម្រេចចិត្តលើបញ្ហាសំខាន់ៗផ្សេងទៀត។ នៅក្នុងសម័យប្រជុំនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់យោបល់លើការត្រៀមរៀបចំសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី១៥ (រំពឹងថានឹងបើកនៅខែឧសភា ឆ្នាំ២០២៤)៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ប្រធានាធិបតីសហព័ន្ធស្វីស

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ប្រធានាធិបតីសហព័ន្ធស្វីស

នារសៀលថ្ងៃទី ១៧ ខែតុលា នៅអគាររដ្ឋសភា (ហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ដ៏ឧឡារិកសម្រាប់ប្រធានាធិបតីសហព័ន្ធស្វីស លោក Guy Parmelin និងភរិយា ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។

Top