• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី២ នៃរដ្ឋសភាកម្ពុជា នីតិកាលទី៧

ខ្លឹមសារសំខាន់ៗចំនួនពីរក្នុងរបៀបវារៈនៃសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ រួមមាន ព្រះរាជសាររបស់ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាស បើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ និងរបាយការណ៍ស្តីពីលទ្ធផលការងារ របស់រដ្ឋសភាចាប់ពីថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤។
ទិដ្ឋភាពនៃសម័យប្រជុំលើកទី១ រដ្ឋសភាកម្ពុជា នីតិកាលទី៧។ (រូបថតឯកសារ៖ AKP/VNA)

នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែមេសា រដ្ឋសភាកម្ពុជានីតិកាលទី៧ បានបើកសម័យប្រជុំលើកទី២ ក្រោមអធិបតីភាពសម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា។ ខ្លឹមសារសំខាន់ៗចំនួនពីរក្នុងរបៀបវារៈនៃសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ រួមមាន ព្រះរាជសាររបស់ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាស បើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ និងរបាយការណ៍ស្តីពីលទ្ធផលការងារ របស់រដ្ឋសភាចាប់ពីថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤។
រដ្ឋសភាកម្ពុជា ប្រារព្ធសម័យប្រជុំពីរដងក្នុងមួយឆ្នាំ ដែលសម័យប្រជុំនីមួយៗ ប្រព្រឹត្តទៅក្នុងរយៈពេលយ៉ាងហោចណាស់ ៣ ខែ។ ក្នុងសម័យប្រជុំនីមួយៗ រដ្ឋសភា កម្ពុជាតែងតែអនុវត្តន៍យ៉ាងសកម្មនូវមុខងាររបស់ខ្លួន រួមទាំងមុខងារនីតិប្បញ្ញត្តិ មុខងារត្រួតពិនិត្យការអនុវត្តច្បាប់ គោលនយោបាយ និងមុខងារតំណាងឲ្យ ប្រទេសជាតិនិងប្រជាជន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការធានាការផ្គត់ផ្គង់អគ្គិសនីគឺជាតម្រូវការដំបូងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការធានាការផ្គត់ផ្គង់អគ្គិសនីគឺជាតម្រូវការដំបូងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ

កាលពីរសៀលថ្ងៃទី១២ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន និងស្ថាប័ននានា ស្តីពីការធានាការផ្គត់ផ្គង់អគ្គិសនីក្នុងរយៈពេលខាងមុខ រហូតដល់ឆ្នាំ២០៣០ និងទិសដៅសម្រាប់ការកែសម្រួលផែនការមេអគ្គីសនីទី៨។

Top