• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី១ រដ្ឋសភាវៀតណាមនីតិកាលទី១៦ នឹងបើកនាថ្ងៃទី៦ ខែមេសា

នៅក្នុងសម័យប្រជុំលើកទី ៥៥ ដែលបានធ្វើឡើងកាលពីថ្ងៃទី២ ខែមីនា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានផ្ដល់យោបល់ជាលើកទី២ លើការត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៦។

ទិដ្ឋភាពនៅសម័យប្រជុំលើកទី៥៥។ (រូបថត៖ VOV)

យោងតាមលោក ឡេ ក្វាងម៉ាញ អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភា និងជាប្រធានការិយាល័យក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា សម័យប្រជុំនេះគ្រោងនឹងបើក នាព្រឹកថ្ងៃទី៦ ខែមេសា និងបិទនាថ្ងៃទី២៥ ខែមេសា។ នេះគឺជាសម័យប្រជុំដ៏សំខាន់ពិសេស ដែលរដ្ឋសភាថ្មីនឹងសម្រេចលើការងាររៀបចំក្បាលម៉ាស៊ីន បុគ្គលិកជាន់ខ្ពស់ ការងារនីតិបញ្ញត្តិ និងបញ្ហាសេដ្ឋកិច្ចសង្គមនានាផងដែរ។

សម័យប្រជុំនេះត្រូវបានបែងចែកជាពីរវគ្គ៖ វគ្គទី១ (ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែមេសា) ផ្តោតលើការងារបុគ្គលិក និងការពិភាក្សាលើសេចក្តីព្រាងច្បាប់មួយចំនួន។ ក្នុងវគ្គទី២ (ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមេសា) រដ្ឋសភានឹងពិភាក្សា និងបោះឆ្នោតលើច្បាប់ និងសេចក្តីសម្រេចចិត្តទាក់ទឹងនឹងសេដ្ឋកិច្ចសង្គម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top