សម័យប្រជុំលើកទី ១១ រដ្ឋសភាវៀតណាមនីតិកាលទី ១៣ បិទបញ្ចប់ជាផ្លូវការ (Image: VOV)
ពិធីបិទបញ្ចប់សម័យប្រជុំលើកទី ១១ រដ្ឋសភាវៀតណាមនីតិកាលទី១៣ បានប្រព្រឹត្តទៅក្រោយរយៈពេល ១៩ថ្ងៃធ្វើការ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹង ថា៖
«គោលដៅ ៥ ឆ្នាំ ខាងមុខគឺត្រូវធានាស្ថរិភាពម៉ាក្រូសេដ្ឋកិច្ច ខំប្រឹងប្រែងលើកកំពស់កំណើនសេដ្ឋកិច្ច បន្តជំរុញអនុវត្តការបោះជំហាន យុទ្ធសាស្ត្ររៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញតភ្ជាប់ នឹងការផ្លាស់ប្តូររូបសណ្ឋានកំណើន លើកកំពស់ទិន្នផលពលកម្មប្រសិទ្ធភាព និងការប្រកួតប្រជែងរបស់ខឿន សេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ជំរុញយ៉ាងខ្លាំងកំណែទម្រង់រដ្ឋបាល បង្ការប្រឆាំងនឹងអំពើពុករលួយអនុវត្តសន្យំសំចៃ។ ប្តេជ្ញាតស៊ូការពារឹងមាំអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសជាតិម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ រក្សាសន្តិភាព ស្ថិរភាព បង្កលក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។»
រដ្ឋសភាបានធ្វើវិសោធនកម្មផែនការប្រើប្រាស់ដីធ្លីដល់ឆ្នាំ ២០២០ និងផែនការប្រើប្រាស់ដីធ្លីដំណាក់កាល ២០១៦-២០២០ ហើយអនុម័តលើក្រមច្បាប់ចំនួន៧ ក្នុងនោះមានច្បាប់ទាក់ទង ជាមួយព័ត៌មាន ច្បាប់សារព័ត៌មាននិងច្បាប់កុមារ។ ស្ដីអំពីការងារកម្មាភិបាល ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖
“ដើម្បីបំពេញអោយទាន់ពេលវេលា ការងារដឹកនាំរបស់បក្ស ការបញ្ជាណែនាំរបស់រដ្ឋ រដ្ឋសភាបានសម្រេចចិត្តអនុម័ត លើការលាលែងពីដំណែងបោះឆ្នោត និងអនុម័តលើមុខដំណែងខ្ពស់មួយចំនួនរបស់រដ្ឋ ធានាប្រជាធិបតេយ្យ តាមគោលជំហរ ទិសដៅរបស់បក្ស និងការកំណត់នានារបស់ច្បាប់។ នេះគឺជាលើកដំបូងប្រធានរដ្ឋសភា ប្រធានរដ្ឋ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ប្រធានតុលាការប្រជាជនកំពូល បានធ្វើសច្ចាប្រណិធាន ចំពោះមុខទង់ជាតិប្តេជ្ញាស្មោះត្រង់ ចំពោះមាតុប្រទេស ប្រជាជននិងរដ្ឋធម្មនុញ្ញ សន្យាចំពោះមុខរដ្ឋសភា និងប្រជាជន ខំប្រឹងប្រែងសម្រេចភារកិច្ចដែលបានប្រគល់ជូន។ រដ្ឋសភាលៃទុកការគាំទ្រ ចំពោះបណ្ដាមុខដំណែងដែលទើបនឹងបានជ្រើសតាំង អនុម័ត ហើយសំណូមពរអ្នកប្រមុខទាំងនេះត្រូវបន្តហាត់ពត់លត់ដំ ខំប្រឹងប្រែង សម្រេចរាល់ភារកិច្ចដែលបានបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន។”
តាម VOV5 - វិទ្យុសម្លេងវៀតណាម