• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមុទខាងកើតនៅតែជាបញ្ហាសំខាន់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន

ទោះបីជានៅឆ្នាំ ២០២២ ពុំសូវកើតមានភាពតានតឹងខ្លាំងពេកក៏ដោយ ក៏សមុទ្រខាងកើត នៅតែជាបញ្ហាសំខាន់ក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
  លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងជាអ្នកនាំពាក្យសម្រាប់កិច្ចប្រជុំអាស៊ានឆ្នាំ ២០២២ (រូបថត៖ Van Do - អ្នកយកព័ត៌មាន VOV នៅកម្ពុជា)  

នេះជាការអះអាងរបស់លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីថ្ងៃទី១១ វិច្ឆិកា នៅទីក្រុងភ្នំពេញប្រទេស កម្ពុជា។

បើតាមលោក គង់ ភោគ បញ្ហាសមុទ្រខាងកើត តែងតែទទួលបានការយកចិត្តទុកដាក់និងផ្លាស់ប្តូរមតិយ៉ាងទូលំទូលាយពីថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន។ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានបានអះអាងនូវសារៈសំខាន់ និងទំនួលខុសត្រូវរបស់ប្រទេសនានាក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើត ដោយសង្កត់ធ្ងន់លើការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)  ហើយនឹងសម្រេចបានយ៉ាងឆាប់ៗនាពេលខាងមុខ នូវ COC ប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង សមស្របជាមួយច្បាប់អន្តរជាតិ។

ទាក់ទិននឹងការចរចាអំពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) លោក គង់ ភោគ មានប្រសាសន៍ថា ភាគីនានាត្រូវជួបគ្នាជាផ្ទាល់ ហើយសង្ឃឹមថា ក្រោយជំងឺរាតត្បាត កូវីដ១៩ ភាគីទាំងពីរនឹងសហការយ៉ាងសកម្មថែមទៀត  ដើម្បីសម្រេចបាន COC ក្នុងពេលឆាប់ៗនេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top