• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Tran Quoc Vuong ទទួលជួប​ជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃគណៈកម្មាធិការត្រួតពិនិត្យ​មជ្ឈិម​និងអធិការ​កិច្ចរដ្ឋាភិបាល​ឡាវ


 ទិដ្ឋភាពនៃជំនួប (រូបថតៈ TTXVN)
 

 នារសៀលថ្ងៃទី ១៥ ខែសីហា ឆ្នាំ​២០១៩ នៅទីស្នាក់ការមជ្ឈឹមបក្ស លោក Tran Quoc Vuong សមាជិកការិយា ល័យ​​នយោបាយនិងជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការ ដ្ឋាន បានអញ្ជើញទទួលជួបជាមួយគណៈ ប្រតិភូ​ជាន់​ខ្ពស់​នៃគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបក្សប្រជាជនបដិវត្ត ឡាវនិងអធិការរដ្ឋាភិបាលឡាវ ដែលដឹក​នាំដោយ​លោក Bounthong Chitmani  សមាជិកការិយាល័យនយោ បាយ លេខាមជ្ឈឹមបក្ស ឧបនាយករដ្ឋមន្ត្រី ប្រ​ធាន​គណៈ កម្មាធិការត្រួតពិនិត្យ អគ្គអធិការកិច្ច​រដ្ឋាភិបាល​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ប្រឆាំង​អំពើ​ពុក​រលួយ​ឡាវ ដែលមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
 
នៅក្នុង​ជំនួបនេះ លោក Tran Quoc Vuong បានអះអាងថា វៀត​ណាម​នឹង​ធ្វើអ​ស់​ពីស​មត្ថភាព​ដើម្បីរួ​មជាមួ​យឡាវ ​អភិរក្សនិងពូនជ្រុំអោយទំនាក់ទំនងអភិវឌ្ឍន៍ពិសេស​ រវាងវៀតណាមនិងឡាវអោយកា​ន់តែ​ស៊ីជម្រៅ ជាក់ស្តែង​និង​មានប្រសិទ្ធភាពលើគ្រប់វិស័យទាំងអស់។ លោក Tran Quoc Vuong បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផល​ទទួលបាន​ រវាងទីភ្នាក់ងារត្រួតពិនិត្យទាំងពីរ ​ព្រមទាំងស្នើអោយគណៈ កម្មា​ធិការត្រួត​ពិនិត្យ​មជ្ឈឹម​នៃបក្សទាំ​ងពីរ និងអធិការកិច្ចរដ្ឋាភិបាលនៃប្រទេសទាំងពីរ បន្តលើកកម្ពស់ប្រពៃណីនៃ​កិច្ច​សហប្រតិ​បត្តិការ​ ការសម្របសម្រួលយ៉ាងជិតស្និទ្ធនិងការអនុវត្តប្រកប ដោយ​ប្រសិទ្ធ​ភាព​នៃកិ​ច្ច​ព្រម​ព្រៀង​ដែល​បាន​ចុះហ​ត្ថ​លេ​ខា ជាពិសេសនៅក្នុងការងារ​កសាងបក្ស កសាងប្រព័ន្ធនយោបាយ ការងារត្រួតពិនិត្យ និងការងារ​ប្រឆាំង​នឹង​អំពើពុករលួយជាដើម។
 
ចំណែក​ឯលោក Bounthong Chitmani   ក៏បានអះអាងថា គណៈកម្មាធិការ​ត្រួត​ពិនិត្យ​មជ្ឈឹម​នៃ​បក្ស​ប្រជា​ជន​បដិវត្តន៍​ឡាវ​និងអធិការកិច្ចរដ្ឋាភិបាលឡាវ នឹងអនុវត្តប្រកបដោយប្រសិទ្ធភាព​រាល់​កិច្ច​ព្រម​ព្រៀង​រវាង​ថ្នាក់​ដឹក​នាំ​​ជាន់​ខ្ពស់​នៃបក្សទាំងពីរនិងរដ្ឋទាំងពីរ និងពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស​និងកិច្ច ​សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ​ រវាងឡាវនិងវៀតណាមផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top