• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមាគមរបរនេសាទត្រីវៀតណាមប្រឆាំងជំទាស់ការហាមប្រាមនេសាទត្រីនៅសមុទ្រខាងកើតដោយឯកតោភាគីរបស់ចិន

យោងតាមសមាគមរបរនេសាទត្រីវៀតណាមបានឲ្យដឹងថា នាពេលថ្មីៗនេះភាគីចិនបានចេញផ្សាយបទហាមប្រាមនេសាទត្រីនៅសមុទ្រខាងកើត ដោយចាប់ផ្ដើមចូលជាធរមានចាប់ពីថ្ងៃទី ១ ឧសភា ហើយគ្រោងនឹងអូសបន្លាយក្នុងរយៈពេល ៣ ខែ។
  រូបថត៖ Ngoc Ha/VNA  

សមាគមរបរនេសាទត្រីវៀតណាមទើបដាក់លិខិតជូនខុទ្ទកាល័យរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធនានាដោយប្រឆាំងជំទាស់ភាគីចិន ដែលបានហាមប្រាមការនេសាទត្រីនៅសមុទ្រខាងកើតឆ្នាំ ២០២២។

យោងតាមសមាគមរបរនេសាទត្រីវៀតណាមបានឲ្យដឹងថា នាពេលថ្មីៗនេះភាគីចិនបានចេញផ្សាយបទហាមប្រាមនេសាទត្រីនៅសមុទ្រខាងកើត ដោយចាប់ផ្ដើមចូលជាធរមានចាប់ពីថ្ងៃទី ១ ឧសភា ហើយគ្រោងនឹងអូសបន្លាយក្នុងរយៈពេល ៣ ខែ។ វិសាលភាពនៃបទហាមប្រាមនេះរួមមាន ផ្នែកមួយនៃឈូងសមុទ្រ Bac Bo និងប្រជុំកោះ Hoang Sa របស់វៀតណាម។ នេះគឺជាសកម្មភាពឯកតោភាគី ដដែលៗ និងមិនសមហេតុផលរបស់ចិន ដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាម និងរំលោភបំពានលើសិទ្ធិ និងផលប្រយោជន៍ផ្សេងទៀតរបស់វៀតណាមនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាមព្រមទាំងរំលោភបំពានលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងឯកសារគតិយុត្តិអន្តរជាតិពាក់ព័ន្ធ ដើរផ្ទុយនឹងសេចក្តីប្រកាសស្តីពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត។សមាគមរបរនេសាទត្រីវៀតណាមប្រឆាំងជំទាស់យ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសឆ្គងឯកតោភាគី និងដដែលៗរបស់ចិនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី៖ ត្រូវផ្តោតលើការកសាង និងបំពេញរាល់សេចក្តីស្នើតាក់តែងច្បាប់ដាក់ជូនរដ្ឋសភា

លោកនាយករដ្ឋមន្ត្រី៖ ត្រូវផ្តោតលើការកសាង និងបំពេញរាល់សេចក្តីស្នើតាក់តែងច្បាប់ដាក់ជូនរដ្ឋសភា

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំរដ្ឋាភិបាល ប្រធានបទស្តីពីការកសាង និងការតាក់តែងច្បាប់ក្នុងខែមីនា ឆ្នាំ២០២៣។

Top