• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមមិត្ត To Lam បានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម

នាព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៤ រដ្ឋធានី Ha Noi គណៈកម្មាធិការមជ្ឈិមបក្ស នីតកាលទី ១៣ បានជួបប្រជុំ និងណែនាំបេសកជន និងបោះឆ្នោតជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣។ សមមិត្ត Pham Minh Chinh សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រី ក្នុងនាមការិយាល័យនយោបាយបានអញ្ជើញធ្វើជាអធីបតីក្នុងសន្និបាតនេះ។
 

 

សមមិត្តនៃគណៈកម្មាធិការមជ្ឈិមបក្សបានបោះឆ្នោតជ្រើសតាំងអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។ រូបថត៖ Duong Giang/TTXVN

លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានថ្លែង​សុន្ទរកថា ក្នុង​សន្និបាតនេះ។  រូបថត៖ VNA  

សន្និបាត​បាន​ស្មឹងស្មាធយ៉ាង​ស្ងៀម​ស្ងាត់​ក្នុង​រយៈពេល ១ នាទី ដើម្បីរំលឹក​វិញ្ញាណក្ខន្ធលោកអតីតអគ្គលេខាបក្ស Nguyen Phu Trong។ នៅក្នុងសន្និបាតនេះ ដោយផ្អែកលើបទប្បញ្ញត្តិរបស់បក្ស និងការណែនាំបេសកជនរបស់ការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្សបានលើកតម្កើងស្មារតីទទួលខុសត្រូវ បញ្ញា ការពិភាក្សាដោយប្រជាធិបតេយ្យ ការគោរព និងឯកភាពគ្នាដោយសំឡេងគាំទ្រចំនួន ១០០%នៃអង្គសន្និបាតបាន​មានវត្តដែល​​បោះឆ្នោត​ជ្រើសតាំង សមមិត្ត  To Lam សមាជិក​ការិយាល័យ​នយោបាយ​ប្រធានរដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​កាន់​តំណែង​ជា​អគ្គលេខារ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម នីតិកាល​ទី ១៣។

លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានថ្លែង​សុន្ទរកថាក្នុងសន្និសីទ​កាសែត ។ រូបថត៖ Lam Khanh/TTXVN

លោកអគ្គលេខាបក្ស To Lam ថ្លែងសន្ទរកថាបញ្ជាក់ពីការបន្តទទួល​យកនិងពង្រីកសមិទ្ធិផលបដិវត្តន៍ដែលលោកអតីតអគ្គលេខាបក្ស Nguyen Phu Trong និងថ្នាក់ដឹកនាំជំនាន់មុនបានកសាង រក្សាបាននូវសាមគ្គីភាព ឯកភាពជាតិ ហើយរួមជាមួយនឹងគណៈកម្មាធិការមជ្ឈិមបក្សទាំងមូល ការិយាល័យនយោបាយ និងគណៈលេខាបក្សប្តេជ្ញាដឹកនាំបក្ស ប្រជាជន និងកងទ័ពទាំងមូលអនុវត្តឱ្យបានជោគជ័យនូវគោលដៅ ភារកិច្ចដែលបានមហាសន្និបាតបក្សលើកទី១៣ បានដាក់ចេញ រៀបចំមហាសន្និបាតលើកទី ១៤ ប្រកបដោយជោគជ័យ នាំប្រទេសជាតិឈានទៅអភិវឌ្ឍយ៉ាងរឹងមាំក្នុងសម័យកាលថ្មី។

 

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អេមីរ៉ាតអារ៉ាប់រួមប្តេជ្ញាជួយឧបត្ថម្ភវៀតណាមឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខថាមពល

អេមីរ៉ាតអារ៉ាប់រួមប្តេជ្ញាជួយឧបត្ថម្ភវៀតណាមឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខថាមពល

នារសៀលថ្ងៃទី១៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត អេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅវៀតណាម គឺលោក Bader Abdullah Almatrooshi។

Top