• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទអាស៊ានណាប៉ូល លើកទី៣៩ (ASEANAPOL CONFERENCE 39th) បញ្ចប់ប្រកបដោយជោគជ័យ

នារសៀលថ្ងៃទី ១៩ ខែកញ្ញា សន្និសីទអាស៊ានណាប៉ូល លើកទី៣៩ (ASEANAPOL CONFERENCE 39th) ត្រូវបានបិទជាផ្លូវការនៅទីក្រុងហាណូយ។

សន្និសីទអាស៊ានណាប៉ូល លើកទី៣៩ (ASEANAPOL CONFERENCE 39th) ក្រោមប្រធានបទ «ការលើកកម្ពស់ភាពជាដៃគូ រក្សាបាននូវចំណងសាមគ្គីភាព» ដោយមានការចូលរួមពីប្រតិភូជាង ៣០០ នាក់។ លោកឧត្តមសេនីយ៍ទោ Tran Van Ve នាយខុទ្ទកាល័យនៃស្ថាប័នប៉ូលីសស៊ើបអង្កេត ក្រសួងនគរបាលវៀតណាមបានមានប្រសាសន៍ថា បន្ទាប់ពីរយៈពេល ៣ ថ្ងៃធ្វើការយ៉ាងមមាញឹក ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធិភាព សន្និសីទអាស៊ានណាប៉ូលលើកទី៣៩ (ASEANAPOL CONFERENCE 39th) បានបញ្ចប់ប្រកបដោយជោគជ័យ។

ប្រតិភូទាំងឡាយបានចូលរួមពិភាក្សានៅឯកិច្ចប្រជុំចំនួន ៨  ដោយវាយតម្លៃលើលទ្ធផលដែលសម្រេចបាន រួម​ទាំង​ការលំបាកនិងឧបសគ្គនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនរវាងបណ្តាប្រទេសជាសមាជិកអាស៊ានណាប៉ូល ក៏ដូចជាជាមួយដៃគូសន្ទនានិងអ្នកសង្កេតការណ៍នានារបស់អាស៊ានណាប៉ូល ។ ជាពិសេស សន្និសីទអាស៊ានណាប៉ូល លើកទី៣៩ បានចេញសេចក្តីថ្លែងការណ៍រួមដែលតម្រង់​ទិស​សម្រាប់​សកម្មភាពសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលនៅក្នុងតំបន់ ក៏ដូចជាជាមួយដៃគូនានានៅលើជុំវិញពិភពលោក។



បណ្តា​ប្រធានប្រតិភូចូលរួមសន្និសីទអាស៊ានណាប៉ូល លើកទី៣៩ ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃសន្និសីទ

លោកឧត្តមសេនីយ៍ទោ Tran Van Ve បានអះអាងថាក្នុងនាមជាប្រធានសន្និសីទអាស៊ានណាប៉ូល លើកទី៣៩ កងកម្លាំងនគរបាលវៀតណាមនឹងខិតខំប្រឹងប្រែងដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មរវាងបណ្តាប្រទេសជាសមាជិកអាស៊ានណាប៉ូល ក៏ដូចជាជាមួយដៃគូសន្ទនា និងអ្នកសង្កេតការណ៍របស់អាស៊ានណាប៉ូល។ ដើម្បីសម្រេច​ឲ្យ​បា​ន​នូវ​ជោគជ័យទាំង​នេះ កងកម្លាំងនគរបាល​វៀត​ណាម​មានបំណងចង់ទទួលបានការគាំទ្រពីសហសេវិកមកពីកងកម្លាំងនគរបាលនៃបណ្តាប្រទេសជាសមជិក និងដៃគូទាំងឡាយក្នុងតំបន់ និងលើពិភពលោក៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

ធនាគារអភិវឌ្ឍន៍អាស៊ី៖ វៀតណាមត្រូវបង្កើតសន្ទុះកំណើនថ្មីពីការវិនិយោគសាធារណៈនិងវិស័យឯកជន

ធនាគារអភិវឌ្ឍន៍អាស៊ី៖ វៀតណាមត្រូវបង្កើតសន្ទុះកំណើនថ្មីពីការវិនិយោគសាធារណៈនិងវិស័យឯកជន

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម អំពីផ្ទាំងរូបភាពសេដ្ឋកិច្ចបច្ចុប្បន្នរបស់វៀតណាម លោក Shantanu Chakraborty នាយកនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅវៀតណាមដោយវាយតម្លៃថា វៀតណាមត្រូវបង្កើតសន្ទុះកំណើនថ្មីពីការវិនិយោគសាធារណៈនិងវិស័យឯកជន។

Top