ថ្លែងមតិក្នុងពិធីបើកសន្និសីទ
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋកំណត់ថា
ការអភិវឌ្ឍសេដ្ឋកិច្ចឯកជនគឺជាភារកិច្ចបន្ទាន់ផង និងជាប្រចាំផង
សម្រាប់ដំណើរការសុក្រិតយន្តការសេដ្ឋកិច្ចទីផ្សារ ទិសដៅសង្គមនិយម; ដោយចាត់ទុកតំបន់សេដ្ឋកិច្ចឯកជនជាមធ្យោបាយដ៏សំខាន់មួយក្នុងការរំដោះកម្លាំងពលកម្ម
ផលិត កម្ម ការកៀរគរ បែងចែក
និងប្រើប្រាស់ធនធានទាំងអស់ប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានមានប្រសាសន៍ថា៖ “សង្ឃឹមថា
អាជីវកម្មនឹងលើកកម្ពស់ស្មារតីស្នេហាជាតិនិងការស្រឡាញ់រាប់អានចំពោះប្រជាជន។
នេះជាប្រពៃណី ជាមរតកវប្បធម៌របស់ប្រទេសជាតិ និងជាទីបង្អែកសម្រាប់យើង នោះគឺប្រជាជាតិ
ការស្រឡាញ់រាប់អានក្នុងជនរួមជាតិ
ការជួយទំនុកបំរុងគ្នាទៅវិញទៅមកដើម្បីជួយគ្នាអភិវឌ្ឍន៍។
ធុរកិច្ចនិងសហគ្រិនលើកកម្ពស់តួនាទីប្រវត្តិ
សាស្ត្ររបស់ខ្លួនក្នុងការរួមចំណែកដល់ប្រទេសជាតិ បង្កើតភាពលោតផ្លោះ ជាពិសេសនៅក្នុងរយៈពេលបច្ចុប្បន្ន
បន្ទាប់ពីប៉ុន្មានឆ្នាំនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងព្យុះ Yagi នាពេលថ្មីៗនេះ។ ត្រឹមតែរយៈពេលជាងមួយឆ្នាំទៀត យើងនឹងឈានចូលយុគសម័យថ្មីមួយ
គឺយុគសម័យ ១០០ឆ្នាំនៃការដឹកនាំរបស់បក្ស នៅឆ្នាំ២០៣០
ប្រទេសត្រូវតែមានអ្វីសម្រាប់អបអរសាទរផងដែរ”។
នៅក្នុងសន្និសីទ
គណៈប្រតិភូបានពិភាក្សាលើបញ្ហាមូលដ្ឋានមួយចំនួន រួមទាំងការពិភាក្សាដើម្បីកំណត់
និងវាយតម្លៃជាពិសេសអំពីជំហរ និងតួនាទីរបស់សហគ្រាសឯកជនខ្នាតធំ។
គណៈប្រតិភូក៏បានលើកឡើងពីការលំបាក និងអនុសាសន៍របស់អាជីវកម្ម ទាក់ទងនឹងគោលនយោបាយរដ្ឋ
និងការអនុវត្តទំនួលខុសត្រូវសង្គមរបស់ធុរកិច្ច
ជាពិសេសខណៈពេលដែលប្រជាជនកំពុងព្យាយាមជម្នះការខូចខាត
និងផលវិបាកធ្ងន់ធ្ងរដែលបណ្តាលមកពីព្យុះ និងទឹកជំនន់៕