• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៣៖ បង្កើតលំហូរព័ត៌មានវិជ្ជមាន ផ្សព្វផ្សាយសេចក្តីល្អប្រសើរ

នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សន្និសីទសារព័ត៌មានទូទាំងប្រទេសបូកសរុបការងារឆ្នាំ ២០២៣ និងអនុវត្តភារកិច្ចឆ្នាំ ២០២៤ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ដោយមានការចូលរួមពីតំណាងថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានជាង ៧០០ នាក់លើទូទាំងប្រទេស។
លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia; សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang ក្នុងសន្និសីទ (រូបថត៖ baochinhphu.vn)

សន្និសីទបានវាយតម្លៃលទ្ធផលក្នុងឆ្នាំ ២០២៣ កំណត់និន្នាការ និងបញ្ហាប្រឈម; កំណត់នូវភារកិច្ច និងដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់សារព័ត៌មានក្នុងឆ្នាំ ២០២៤ និងដំណាក់កាលខាងមុខ...។ ថ្លែងនៅក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលពិភពលោក ក្នុងតំបន់ និងក្នុងប្រទេសនៅមានបញ្ហាប្រឈម  ពិបាកនឹងព្យាករណ៍  ភ្នាក់ងារសារព័ត៌មាន និងអ្នកសារព័ត៌មានត្រូវសហការគ្នាឱ្យកាន់តែល្អនិងលឿនជាងមុន ដើម្បីចែក រំលែកការលំបាកជាមួយប្រជាជនភាគច្រើនក្នុងសង្គម ហើយត្រូវមានទំនួលខុសត្រូវខ្ពស់ក្នុងការកំណត់ទិសមតិសាធារណៈ។ លោកឧបនាយករដ្ឋមន្ត្រីចង់ឱ្យអ្នកសារព័ត៌មាននីមួយៗមានទំនួលខុសត្រូវ និងសកម្មជាងមុន។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងព័ត៌មាន និងផ្សព្វផ្សាយផ្តោតការយកចិត្តទុកដាក់លើការងារហិរញ្ញវត្ថុសម្រាប់ទីភ្នាក់ងារសារព័ត៌មាន ដើម្បីផ្សព្វផ្សាយ លើកទឹកចិត្ត និងធានាថា សារព័ត៌មានដំណើរការស្របតាមគោលការណ៍ដែលបានដាក់ចេញ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top