• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី ៦ អនុម័តលើសេចក្តីប្រកាសទីក្រុងហាណូយ ស្តីពីកិច្ចសហប្រតិបត្តិការឌីជីថល

សន្និសីទរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី ៦ (ADGMIN) និងសន្និសីទពាក់ព័ន្ធ ក្រោមប្រធានបទ “ភាពធន់របស់អាស៊ាន៖ ពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទៅកាន់ការតភ្ជាប់បញ្ញា” បានបិទបញ្ចប់នាថ្ងៃទី ១៦ ខែមករា នៅទីក្រុងហាណូយ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូដែលចូលរួមសន្និសីទរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦ (ADGMIN)។ រូបថត៖ thanhtra.com.vn

សន្និសីទនេះបានអនុម័តលើសេចក្តីប្រកាសទីក្រុងហាណូយ ស្តីពីកិច្ចសហប្រតិបត្តិការឌីជីថល ដោយបញ្ជាក់ពីការជំរុញកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការអភិវឌ្ឍវប្បធម៌នៅក្នុងតំបន់ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងស្មារតីសមភាពនិងភាពជាដៃគូ សំដៅពង្រឹងមូលដ្ឋានគ្រឹះសម្រាប់សហគមន៍អាស៊ីអាគ្នេយ៍ដ៏រុងរឿង និងសន្តិភាព។

សេចក្តីប្រកាសហាណូយបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពន្លឿនការផ្លាស់ប្តូរឌីជីថលប្រកបដោយបរិយាប័ន្ន សុវត្ថិភាព និងចីរភាពរបស់អាស៊ាន ហើយឆ្ពោះទៅអនាគតដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការឌីជីថល និងអនុម័តលើផែនការមេឌីជីថលអាស៊ាន ឆ្នាំ២០២៦-២០៣០ (ADM ២០៣០) ដើម្បីកសាងអាស៊ានទៅជាសហគមន៍ឌីជីថលប្រកបដោយបរិយាប័ន្ន គួរឱ្យទុកចិត្ត និងភាពច្នៃប្រឌិត ដោយប្រគល់សិទ្ធិដល់ប្រជាពលរដ្ឋ និងអាជីវកម្មទាំងអស់ ឱ្យរីកចម្រើននៅក្នុងសេដ្ឋកិច្ចឌីជីថលសកល។ សេចក្តីប្រកាសទីក្រុងហាណូយក៏ជំរុញប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏គួរឱ្យទុកចិត្ត និងសុវត្ថិភាព; ពង្រឹងកម្លាំងពលកម្មឌីជីថល និងទេពកោសល្យឌីជីថល ពន្លឿនការធ្វើសមាហរណកម្មសេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងការផ្លាស់ប្តូរឌីជីថលបៃតង; លើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាអាស៊ាន និងអង្គការអន្តរជាតិ ដើម្បីសម្រេចបានមហិច្ឆតារបស់អាស៊ានក្នុងការក្លាយជាមជ្ឈមណ្ឌលឌីជីថលឈានមុខគេនៅលើពិភពលោក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមនឹងមិនទុកឲ្យខ្លួនឯងត្រូវភ្ញាក់ផ្អើលទាក់ទងនឹងសន្តិសុខថាមពលនោះទេ

វៀតណាមនឹងមិនទុកឲ្យខ្លួនឯងត្រូវភ្ញាក់ផ្អើលទាក់ទងនឹងសន្តិសុខថាមពលនោះទេ

លោកស្រី Pham Thu Hang បានបញ្ជាក់ថា ក្រុមការងារនេះក៏នឹងធ្វើការស្រាវជ្រាវដើម្បីស្នើទិសដៅ ដំណោះស្រាយ យន្តការ និងគោលនយោបាយដើម្បីជម្នះពុះពារលើការលំបាក និងឧបសគ្គ ព្រមទាំងព្យាករណ៍ ឆ្លើយតបជាមួយនឹងគោលនយោបាយប្រកបដោយភាពបត់បែន ទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ។

Top